SDF ទទួលបានពានរង្វាន់ឆ្នើម២ឆ្នាំជាប់គ្នា ក្នុង “វេទិកាបរធន បាលកិច្ច ឆ្នាំ២០២៦”

ដោយៈ ចំណាន

ភ្នំពេញៈ SDF បន្តសាងសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ “បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ” រយៈពេល២ឆ្នាំជាប់ៗគ្នា (២០២៤ និង ២០២៥) ក្នុង វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦។

វិទិកានេះធ្វើឡើងក្រោមប្រធានបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំ” ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពានរង្វាន់សម្រាប់បរធនបាលរូបវ័ន្ត បុគ្គលឯករាជ្យឆ្នើម ត្រូវបានផ្តល់ជូនត្រឹមតែ៣ប៉ុណ្ណោះ ហើយការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងទំនុកចិត្តលើការគ្រប់គ្រងមូលនិធិសាធារណៈរបស់SDF ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។

សមិទ្ធផលនេះ ក៏ជាការឆ្លុះបញ្ចាំង ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ។

SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្នុងឆ្នាំ ២០២៣ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។SDF មានគោលបំណងជំរុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញឱ្យឆ្លើយតប ចំតម្រូវការទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here