ធនាគារដ៏ធំមួយរបស់ថៃបានប្រកាសឈានជើងចូលទីផ្សារមីយ៉ាន់ម៉ា

ដោយៈគង់ លាងហួរ

បាងកកៈ ធនាគារ SCB Myanmar ដែលជាបុត្រសម្ព័ន្ឋរបស់ធនាគារធំមួយរបស់ថៃ ត្រូវបានអនុញ្ញាតឱ្យធនាគារបុត្រសម្ព័ន្ធរបស់ខ្លួន បើកដំណើរការក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅដើមសប្តាហ៍នេះ។

ធនាគារ SCB បានឈានជើងចូលទីផ្សារមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១២ ដោយបានបង្កើតការិយាល័យតំណាងរបស់ខ្លួនមួយនៅទីនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារSCB Myanmar  នឹងជំរុញធនាគារឌីជីថលរបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតផលហិរញ្ញវត្ថុ សេវាកម្ម និងប្រព័ន្ធទូទាត់ប្រាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបំពេញតម្រូវការនៃជំនួញក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការធ្វើបែបនេះ នឹងជំរុញឱ្យធនាគារនេះបំរើសេវាកម្ម កាន់តែមានប្រសិទ្ធភាពខ្លាំង និងអនុញ្ញាតឱ្យធនាគារ SCB នៅមីយ៉ាន់ម៉ាមានលទ្ធភាពបំពេញ តាមតម្រូវការរបស់ក្រុមអតិថិជនទាំងអស់នៅទីនោះ រួមមានសាជីវកម្មធំៗ សហគ្រាសធនតូចនិងមធ្យម និងអតិ​ថិ​ជនម្នាក់ៗ។

ធនាគារគ្រោងបោះទុនវិនិយោគបន្ថែម ទៅលើបណ្ដាញសាខារបស់ខ្លួន តាមរយៈការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ចិន និងសិង្ហបុរី។

លោក Sarut Ruttanaporn អគ្គនាយកនៃធនាគារ SCB បាននិយាយថា “ប្រទេសមីយ៉ាន់ម៉ាមានកំណើនសេដ្ឋកិច្ច ប្រកបដោយសក្ដានុពលខ្ពស់”។ លោកបានបន្តថា “ធនាគារកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា រំពឹងទុកថា កំណើនប្រាក់កម្ចីបុគ្គល នឹងមានការកើនឡើងខ្លាំងនាពេលខាងមុខ។ លើសពីនេះទៅទៀត ការផ្ដល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល នឹងដើរតួនាទីកាន់តែសំខាន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here