តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ពី​ការធ្វើ​ទំនើបកម្មបច្ចេកវិទ្យា​បាន​ដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល នៃ​ដំណើរ​ការផ្ទេរ​អចលនទ្រព្យ​នៅ​កម្ពុជា នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្មី​មួយ​ដល់​វិស័យ​អចលនទ្រព្យ ដែល​ធ្វើឱ្យមាន​ដំណើរការ​ដោយមាន​សុវត្ថិ ភាព​តម្លាភាព និង​លឿន​ជាង​មុន ដើម្បី​លើកទឹកចិត្ត​ការវិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​កម្មសិទ្ធិក រ​អាច​ចុះបញ្ជី​អចលនទ្រព្យ​របស់ខ្លួន តាម​ពីរ​របៀប​ដែល​រដ្ឋាភិបាល​ទទួលស្គាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពី​ឆ្នាំ២០០១ម្ចាស់​អចលនទ្រព្យ អាច​ទទួលបាន​នូវ​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ជា​ម្ចាស់​កម្ម​សិ​ទិ្ធ​ដីធ្លី ដែល​ហៅថា “ប្លង់រឹង” តាមរយៈ​ការិយាល័យ​សុរិយោដី នៅ​ក្រសួង​គ្រប់គ្រង​ដែនដី។ ប្លង់រឹង​ត្រូវបាន​ទទួលស្គាល់​នៅ​ថ្នាក់ជាតិ និង​ជា​ទម្រង់​កម្មសិទ្ធិ​ដែលមាន​សុវត្ថិភាព​បំផុត។

វិធី​ទី​ពីរ ដែល​មិនសូវមាន​សុវត្ថិភាព “ប្លង់​ទន់” ដែលជា​កម្ម​សិ​ទិ្ធ​អចលនទ្រព្យ​ទ្រព្យ​ត្រូវបាន​ទទួលស្គាល់​នៅ​ថ្នាក់មូលដ្ឋាន ប៉ុន្តែ​អាច​ត្រូវបាន​ជំទាស់​ដោយ​ភាគី​ផ្សេងទៀត។ ទោះបីជា​ប្លង់​នេះ មិនសូវមាន​សុវត្ថិភាព​ក៏ដោយ ក៏​វា​នៅតែ​ជា​ទម្រង់​នៃ​ការកាន់កាប់​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ដដែល។

កម្មសិទ្ធិ​ប្លង់​ទន់ មិនមាន​ការការពារ​ច្បាប់​ពេញលេញ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់ ព្រោះ​វា​ងាយស្រួល​ក្នុងការ​ផ្ទេរ​អចលនទ្រព្យ នៅពេលដែល​ម្ចាស់​លក់​អចលនទ្រព្យ​របស់ខ្លួន ដោយមាន​នីតិវិធី​រដ្ឋបាល​តិចតួច​ដែល​ទាមទារ។

តាមរយៈ​ការបង្កើត​វេទិកា​អន​ឡាញ អចលនទ្រព្យ អាច​ត្រូវបាន​ផ្ទេរ​ក្នុង​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព និង​ផ្លូវការ ហើយ​មាន​តម្លាភាព​ដោយ​មិនចាំបាច់​មាន​ភ្នាក់ងារ និង​ឈ្មួញកណ្តាល ដែល​បន្ថែម​ការចំណាយ​មិនចាំបាច់ ហានិភ័យ និង​ពេលវេលា​ទៅក្នុង​ដំណើរការ​ទាំងមូល។

ឈ្មួញកណ្តាល​ទាំងនេះ មិនមាន​អាជ្ញាប័ណ្ណ ហើយ​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​ក្រសួង​រដ្ឋាភិបាល ហើយ​ផ្តល់​ឯកសារ​តិចតួច ឬ​គ្មាន​ឯកសារ​សម្រាប់​សេវាកម្ម​របស់​ពួកគេ។ ឥលូវ​នេះ​ការផ្ទេរ​អចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​អាច​ចំណាយពេល​ដល់​ទៅ៣ខែ ដើម្បីឱ្យ​ដំណើរការ​ដោយ​ក្រសួង​រៀបចំ​ដែនដី។

តាមរយៈ​ការបង្កើត​វេទិកា​ផ្ទេរកម្មសិទ្ធិ​តាម​អន​ឡាញ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នាំមក​នូវ​ភាពច្បាស់លាស់ ដែល​ត្រូវការ​ចាំបាច់​ដល់​ដំណើរការ​រដ្ឋបាល ដែលមាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ និង​ការវិនិយោគ​អចលនទ្រព្យ ខណៈដែល​អ្នកទិញ​អចលនទ្រព្យ​នឹងមាន​លទ្ធភាព​ថវិកា និង​រៀបចំ​ផែនការ​រ​លួ​ន។

ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល ក៏​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ប្រមូល​ថ្លៃ​សេវា និង​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព។

ការប្រមូល​ថ្លៃ​សេវា និង​ពន្ធ​តាមបែប​អេ​ឡិច​ត្រូ​និ​ច នឹងមាន​ការសម្រួល​ដ​ល់​ការងារ​បាន​ច្រើន ហើយនឹង​មិនមាន​រំលោភបំពាន​ណាមួយ​កើតឡើង​ឡើយ ខណៈ​វា​អាច​លុបបំបាត់​ការផ្តល់សេវា ដោយ​ភ្នាក់ងារ​ណាមួយ ដើម្បី​សម្របសម្រួល​ដំណើរការ​ទាំងស្រុង។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់វិធានការសំខាន់ៗក្នុងការ​បញ្ចូល​បច្ចេក​វិទ្យា​អន​ឡាញ ទៅក្នុង​វិស័យ​អចលនទ្រព្យ។ ក្រសួង​បាន​ដាក់ចេញ​កម្មវិធី​ជាច្រើន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដល់​កម្មសិទ្ធិ​ដីធ្លី​តាម Internet ដោយ​ប្រើ​QR Code ហើយក៏​បានចាប់ផ្តើម​ក​ម្ម​វិធី​ទូរស័ព្ទ​ចល័ត ជាក់ស្តែង​លើ​គម្រោង​សាងសង់ ដែល​បានអនុម័ត ហើយ​ផ្គត់ផ្គង់​ឯកសារ​រូបភាព​របស់​រដ្ឋាភិបាល ដើម្បី​ធានា​នូវ​តម្លាភាព​នៅ​ថ្នាក់រដ្ឋបាល។

ការធ្វើ​ទំនើបកម្ម​ឌីជីថល នៃ​ដំណើរការ​ផ្ទេរកម្មសិទ្ធិ នឹង​ផ្លាស់ប្តូរ​វិស័យ​អចលនទ្រព្យ និង​បង្កើន​ទំនុកចិត្ត​ដល់ អ្នកវិនិយោគ និង​មានដំណើរ​ការ​លឿន។

ការធ្វើ​ទំនើបកម្ម​ឌីជីថល នឹង​អនុញ្ញាតឱ្យ​ភាគី​ពាក់ព័ន្ធ ក្នុងការ​ផ្ទេរកម្មសិទ្ធិ ដើម្បី​ទទួលបាន​ព័ត៌មាន​ចាំបាច់​ទាំងអស់​តាម Internet ហើយ​បញ្ជូន និង​តាមដាន​ការដាក់​ស្នើរ​កម្មសិទ្ធិ​បស់​ពួកគេ ជាមួយនឹង​ការិយាល័យ​សុរិយោដី ដែល​អាច​ដើរតួ​ជា ច្រក​តែមួយ សម្រាប់​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here