ម្រេច​កំពត ត្រូវបាន​ចុះបញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ក្នុងប្រទេស​ជាង ៣០ ក្រោម​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ

ដោយ សុខុម

ភ្នំពេញ: ពេល​នឹក​ដល់​ម្រេច​ឆ្ងាញ់​ជាងគេ​នៅ​ប្រទេស​កម្ពុជា យើង​ប្រាកដជា​នឹកឃើញ​ដល់​ម្រេច​កំពត ព្រោះ​ម្រេច​ខេត្ត​មួយ​នេះ​មិន​ត្រឹមតែ​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែមទាំង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ទៀតផង។

អ្វីដែល​កាន់តែ​គួរឱ្យ​អ​បរសាទរ និង​គួរ​ជាទី​មោទនភាព​បំផុត​សម្រាប់​កម្ពុជា ទាំងមូល​នោះ​គឺ ម្រេច​កំពត ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវការ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (Geographical Indication) ហៅ​កាត់ GI ដំបូង​គេ​បង្អស់​ក្រោម​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ។ នេះ​បើ​យោងតាម​ព័ត៌មាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (World Intellectual Property Organization) ហៅ​កាត់ WIPO កាលពី​ថ្ងៃទី១៨ មករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះបញ្ជី​នេះ​កើតមានឡើង ក្រោយពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានដាក់​លិខិត​ស្នើសុំ​ទៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ‍​៊ី​ស កាលពីដើមឆ្នាំ២០២០ ។

ច្បាប់​ក្រុង​ហ្សឺ​ណែវ ថ្មី​នេះ​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ២០២០ អនុញ្ញាត​ឱ្យមាន​ការការពា​រ​កម្មសិទ្ធិបញ្ញា​លើ​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុងប្រទេស​ជាង ៣០ ។

សលោក Alexandra Grazioli នាយក​ផ្នែក​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​បាន​លើកឡើងថា “ទំនិញ​សម្គាល់​ភូមិសាស្ត្រនីមួយៗសុទ្ធ​តែមាន​ប្រវត្តិ​រៀបរាប់​អំពី​ប្រជាជន​របស់ខ្លួន និង​ប្រពៃណី​របស់​ពួកគេ បង្ហាញ​ទៅ​ពិភពលោក​ថា​វា​ជា​ទំនិញ​ដែល​ផ្ដល់​សុខភាព​ល្អ​ដល់​សហគមន៍​មូលដ្ឋាន។ កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន របស់ WIPO ជួយ​ផ្សព្វផ្សាយ​អំពី​ទំនិញ​ទាំងនេះ​ទូទាំង​ពិភពលោក ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​អ្នក​ផលិត​តាមរយៈ​ការទទួលបាន​ប្រាក់ចំណូល​កាន់តែច្រើន ព្រមទាំង​ជីវិត​របស់​អ្នកប្រើប្រាស់​ទំនិញ​ទាំងនេះ ហើយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​កសិករ និង​កម្មករ​ទូទាំង​ពិភពលោក” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here