មន្រ្តី​ជំនាញ​IMF​បញ្ចប់​ការ​សិក្សា​បឋម​​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីជំនាញមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)​បានបញ្ចប់ការសិក្សា និងធ្វើរបាយការណ៍បឋមនៃសេដ្ឋកិច្ចកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទីIV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោកKenichiro Kashiwase ប្រធានក្រុមបេស​កកម្មរប​ស់​IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផល នៃការវាយតម្លៃបឋមលើស្ថានភាព សេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមជំនាញមូលនិធិនេះ បានចំណាយពេលសិក្សាពីស្ថានភាពសេដ្ឋកិច្ចកម្ពុជារយៈពេល២សប្តាហ៍។

ក្នុងឱកាសនោះ លោកជំទាវទេសាភិបាល បានស្វាគមន៍នូវការវាយតម្លៃបឋម និងការផ្តល់អនុសាសន៍របស់ក្រុមបេសកកម្ម ហើយក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងតែរួមចំណែកក្នុងការតាមដានស្ថានភានសេដ្ឋកិច្ចកម្ពុជា ព្រមទាំងផ្តល់អនុសាសន៍គោលនយោ​បាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនេះ កិច្ចពិភាក្សាក៏បានផ្តោត លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here