ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងវិស័យឯកជនបានបើក កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈដ៏សំខាន់មួយ នៃក្រុមការងារលេខាធិការដ្ខានសម្របសម្រួលក្រុមការងារ នៃ គ.ស.ឯ.រ.ជ នៃសភាពាណិជ្ជកម្មកម្ពុជា តំណាងផ្នែកឯកជន និង គ.ស.រ.ជ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋាភិបាល និង ក្រុមការងារ CAPRED និងមន្ត្រីនៃ កអក និងសភាពាណិជ្ជកម្មកម្ពុជាជាច្រើរូបផងដែ។
កិច្ចប្រជុំនេះដែលសហដឹកនាំដោយ លោកយុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន គ.ស.រ.ជ និងឧកញ៉ាបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន គ.ស.ឯ.រ.ជ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សា និងសម្របសម្រួលលើការងារបច្ចេកទេស និងបែងចែកតួនាទីភារកិច្ច ដើម្បីត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមគ្នានាពេលខាងមុខឱ្យទទួលបានជោគជ័យ។
ឧកញ៉ាបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមការងារបច្ចេកទេសនៃផ្នែកឯកជន និងក្រសួង-ស្ថាប័នដៃគូរបស់រាជរដ្ឋាភិបាល និង ក្រុមការងារ CAPRED បានរៀបចំចងក្រងរបាយការណ៍កែទម្រង់មុតស្រួចជាកញ្ចប់ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥។
លោកបញ្ជាក់ថា “នេះបង្ហាញឲ្យឃើញបពីការរួមគ្នា យ៉ាងសកម្មក្នុងការជម្រុញយន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ឱ្យមានដំណើរការទៅមុខប្រកបដោយផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មជ្ឈដ្ឋានធុរកិច្ច និងវិនិយោគនៅកម្ពុជា”៕







