រដ្ឋាភិបាល​បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន៤ ជាមួយ​ទុន​ជិត ១៧លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន៤ ដែល​បោះទុន​វិនិយោគ១៦.៥លាន​ដុល្លារ ដោយ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២០០០កន្លែង គិត​ដើម​សប្តាហ៍​ទី៣ ក្នុង​ខែមករា ឆ្នាំ២០២។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤៣កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD  ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ២,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧១៨កន្លែង។

ស្ថាប័ន​ដដែល​នេះ នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន “JIAN YUAN TONG GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ D12 សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៦៤កន្លែង។

មួយទៀត គឺ​ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ធុង​ទឹកកក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ៣,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២០០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here