ក្រសួង​រៀបចំ​យុទ្ធនាការ​អភិវឌ្ឍន៍សហគ្រាស ​និង​អនុលោមភាព​ផលិតផល​ ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងឧស្សាហកម្មរៀបចំយុទ្ធនាការ អភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែ​ងរបស់សហគ្រាសកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា បានរៀបចំយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)និងតំណាងវិស័យធុរកិច្ចប្រមាណ២.០០០ នាក់ ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងយុទ្ធនាការ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសារសំខាន់នៃការត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុក មានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here