សភាពាណិជ្ជកម្ម​ពង្រឹង​ជំនាញ​យុទ្ធសាស្រ្ដ​បង្កើត​ផែន​ការ​លក់ ​និង​គ្រប់គ្រង​ក្រុម​ការងារ​ផ្នែក​លក់​ជាមួយ​បច្ចេក​វិទ្យា​ AI ​និង CRM

ដោយៈ ចំណាន

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្ដបង្កើតផែនការលក់ និងគ្រប់គ្រងក្រុមការងារផ្នែកលក់ ជាមួយបច្ចេកវិទ្យាAI និង CRM”។

វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)និង ក្រុមហ៊ុន Codingate Technology Co., Ltd និងធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួម លោកសុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុន Codingate Technology Co., Ltd ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកជំនាញផ្នែកលក់ ទៅលើការគ្រប់គ្រងសកម្មភាពលក់បែបទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធCRM និងបច្ចេកវិទ្យាAI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងជំរុញកំណើនអាជីវកម្មឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរប្រកបដោយចីរភាព។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱ្យម្ចាស់អាជីវកម្មទំាងអស់ អាចស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធCRM និងAI ដើម្បីពង្រឹងការគ្រប់គ្រង​​ និងអភិវឌ្ឍការលក់ ការរៀបចំSales Pipeline និងតាមដានសូចនាករគន្លឹះ ដោយការប្រើប្រាស់បច្ចេកវិទ្យាAI ក្នុងការវិភាគទិន្នន័យ និងកំណត់អតិថិជនសក្តានុពល។

លោកឧកញ៉ា ក៏បានបង្ហាញជំនឿថា ចំណេះដឹង និងបទពិសោ​ធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យសមាជិក និងអ្នកចូលរួមអាចអភិវឌ្ឍយុទ្ធសាស្ត្រលក់ ប្រកបដោយប្រសិទ្ធភាព ទាក់ទាញ និងរក្សាអតិថិជនបានកាន់តែប្រសើរ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ រួមចំណែកជំរុញការអភិវឌ្ឍវិស័យធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាឱ្យរីកចម្រើនជាបន្តបន្ទាប់។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពី លោក សុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុន Codingate Technology Co., Ltd បានបង្ហាញនូវចំណុចសំខាន់ៗជាច្រើន ជូនដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) អំពីសារៈសំខាន់នៃAI និងCRM ក្នុងការគ្រប់គ្រងការលក់ ពង្រឹងសមត្ថភាពលើការគ្រប់គ្រងសកម្មភាពលក់បែបទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធCRM និងបច្ចេកវិទ្យាAI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងអតិថិជនសក្តានុពល និងជំរុញកំណើនអាជីវកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here