ទីក្រុង Yokohama បោះឆ្នោត​លុបចោល​ការធ្វើប្រជាមតិ​ទាក់ទង​នឹង​អាជ្ញាប័ណ្ណបើក​កាស៊ីណូ

ដោយៈ​លក្ខិណា

ភ្នំពេញៈ ក្រុមមន្ត្រី​នៅ​ទីក្រុង Yokohama នៃ​ប្រទេស​ជប៉ុន បាន​បោះឆ្នោត​លុបចោល​គំនិត​នៃ​ការធ្វើប្រជាមតិ​ថា តើ​ត្រូវ​សាងសង់​រមណីយដ្ឋាន​រួមបញ្ចូល​គ្នា ជាមួយ​កាស៊ីណូ​ក្នុង​ទីក្រុង​ឬ​យ៉ាងណា។

ប្រជាជន​ជប៉ុន​ជាង២០ម៉ឺន​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ​អំពាវនាវ អោយមាន​ការបោះឆ្នោត​ជា​សាធារណៈ​លើ​បញ្ហា​នេះ ដែលជា​រឿងចម្រូងចម្រាស ព្រោះ​ទីតាំង​អគារ​ដែល​បាន​គ្រោងទុក​នឹង​រួមបញ្ចូល​កាស៊ីណូ​នៅ​ទីនោះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាល​ជប៉ុន​បានអនុម័ត​ច្បាប់​មួយ កាលពី​ឆ្នាំ ២០១៦ ដែល​បានផ្តល់​ភ្លើង​ខៀវ​ដល់​រមណីយដ្ឋាន​ពហុ​វិស័យ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ ជំរុញ​វិស័យ​ទេសចរណ៍ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុងស្រុក ង​វិញ។ ក្រៅពី​សណ្ឋាគារ អគារ​នឹងមាន​កាស៊ីណូ អគារ​ពាណិជ្ជកម្ម និង​សាលសន្និសីទ​អន្តរជាតិ​ទីក្រុង​កំពង់ផែ Yokohama ត្រូវបាន​គេ​ចាត់ទុកថា ជាទី​តាំង​ឈានមុខ​គេ សម្រាប់​រមណីយដ្ឋាន​ព​ហុ​យ៉ាង ហើយ​អភិបាលក្រុង លោកស្រី Hayashi Fumiko ក៏​ជា​អ្នក​ជួយ​គាំទ្រ​ក្នុង​ការតស៊ូ​មតិ​នេះដែរ ។

លោកស្រី​ជឿជាក់ថា “រមណីយដ្ឋាន​ពហុ​វិស័យនេះ​នឹង រួមចំណែក​យ៉ាងច្រើន​ដល់​ប្រាក់ចំណូល​ពន្ធ​របស់​ទីក្រុង តាមរយៈ​ការ​ជម្រុញ​វិស័យ​ទេសចរណ៍” ។

មន្ត្រី​ទីក្រុង​បាន​ប៉ាន់ប្រមាណ​ថា ទីតាំង​រមណីយដ្ឋាន​នេះ អាច​រកចំណូលបាន​ពី៧ ទៅ១០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​សេដ្ឋកិច្ច​ក្នុងស្រុក ។

លោកស្រី​បាន​និយាយ​កាលពី​ខែវិច្ឆិកា​កន្លងមក​ថា “ខ្ញុំ​គោរព​គំនិត​របស់​ប្រជាជន ហើយ​ក្នុងនាម​ជា​អភិបាលក្រុង សូម​បង្ហាញ​ទស្សនៈ​តាមរបៀប​ងាយ​យល់។ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ការគាំទ្រ​របស់លោក​ស្រី​បាន​ចុះខ្សោយ។ នេះ​អាច​បណ្តាលមកពី​ការពិត​ដែល​លោកស្រី បាន​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំនេះ ហើយនឹង​ត្រូវការ​ការ​គាំទ្រ ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុង​កាន់អំណាច ដើម្បី​រក្សា​ការ​ស្ថិតនៅក្នុង​តំណែង។

គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP និង​ដៃគូ​ចម្រុះ​របស់ខ្លួន បាន​ប្រឆាំងនឹង​គំនិត​នៃ​ការធ្វើប្រជាមតិ ។

លោកស្រី Hayashi Fumiko បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ​ចែងថា រដ្ឋបាល​មូលដ្ឋាន គួរតែ​គោរព​លទ្ធផល​នៃ​ការធ្វើប្រជាមតិ ប៉ុន្តែ​លោកស្រី​ថា នេះ​ជាការ​លំបាក ដោយ​ពិចារណា​លើ​ការពិភាក្សា ដែល​បានរៀបចំ​រួចហើយ​នៅក្នុង​សភា។

ក្រុម​ប្រជាពលរដ្ឋ បាន​សម្តែង​ការខកចិត្ត ចំពោះ​អ្វីដែល​ពួកគេ​ឃើញថា ជាការ​និយាយ​មិន​ពិតប្រាកដ របស់លោក​ស្រី Hayashi ។

អ្នកតំណាង​ម្នាក់​បាន​និយាយថា ចម្លើយ​របស់​អភិបាលក្រុង គឺ​មិនមែនជា​ការយកចិត្តទុកដាក់​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here