លោក​ដូ​ណា​ល់ ត្រាំ នៅតែ​ឆ្លៀត​ដាក់​ទ័​ណ្ឌ​កម្ម​ក្រុមហ៊ុន​ចិនធំៗរហូតដល់​ដង្ហើមចុងក្រោយ

ដោយៈ​សុខុម

ភ្នំពេញ: ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ នៅតែ​ឆ្លៀត​វាយប្រហារ​ប្រទេស​ចិន និង​ធ្វើក​ស៊ី​ក្រុមហ៊ុន​ចិនធំៗរហូតដល់​ដង្ហើមចុងក្រោយ ដោយ​លោក​បានដាក់​ទណ្ឌកម្ម និង​បម្រាម​វិនិយោគ​បន្ថែមទៀត ក្នុងពេលដែល​លោក​កាន់អំណាច​បានតែ​ប៉ុន្មាន​ថ្ងៃ​ទៀត។

យោងតាម​សារព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី១៥ មករា​ម្សិល​ម៉ិ​ញ​នេះ​បាន  ឱ្យដឹងថា ក្រុមហ៊ុន​ចិនធំៗចំនួន ៩ទៀត ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ទៅក្នុង​បញ្ជីខ្មៅ​របស់​មន្ទី​បញ្ច​កោណ Pentagon (ក្រសួងការពារជាតិ​អាមេរិក) ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន រួមមាន​ទាំង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Xiaomi ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ដូ​ណា​ល់ ត្រាំ បាន​បង្កើន​ការចាត់វិធានការ​ប្រឆាំង​ក្រុមហ៊ុន​ជាច្រើន ជាពិសេស​ក្រុមហ៊ុន​ចិន ដែល​លោក​ជឿថា គំរាមកំហែង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។

ជាការ​តបត ប្រទេស​ចិន នៅ​សប្ដាហ៍​នេះ​បានចេញ​ច្បាប់​ថ្មី​មួយ ដើម្បី​ការពារ​បណ្ដា​ក្រុមហ៊ុន​របស់ខ្លួន។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ លោក​ដូ​ណា​ល់ ត្រាំ បានកំណត់​គោលដៅ​ដោយ​ចេតនា​ក្នុងការ​ធ្វើបាប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ធំៗជាច្រើន​ដែល​លោក​ជឿថា តែងតែ​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​អ្នកប្រើប្រាស់​ទៅឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន TikTok ក្រុមហ៊ុន Huawei និង WeChat ផងដែរ។

ការ​រឹតបន្តឹង​ជុំ​ចុង​ក្រោយនេះ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​បានប្រកាស​ឱ្យមាន​ប្រសិទ្ធភាព អនុវត្តន៍​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា តទៅ រួមមាន​ទាំង​ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស CNOOC និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Xiaomi ដែល​កាលពី​ខែវិច្ឆិកា ចុងឆ្នាំ២០២០ ដែល​បាន​វ៉ា​ឈ្នះ​ក្រុមហ៊ុន Apple របស់​សហរដ្ឋអាមេរិក ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ទី៣ក្នុង​ពិភពលោក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here