ដោយៈ ម៉ាណា
កំពង់ធំៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញចុះពិនិត្យទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក។
ក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងមួយចំនួន ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងវាយតម្លៃអំពីសក្ដានុពល ព្រមទាំងលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សំដៅបង្កើតយន្កការតភ្ជាប់ទីផ្សារ ក្នុងស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនសកម្មភាពពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសបង្កើនតម្លៃបន្ថែម សម្រាប់ផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន៕










