រដ្ឋ​មន្រ្តីសាធារណការដឹក​នាំ​ប្រតិភូចុះ​ពិនិត្យ​ប្រព័ន្ធ​ធ្វើឲ្យគុណភាព ​ជីវិត​ប្រសើរ​ឡើង​នៅ​ខេត្ត​កំពត​

ដោយៈ ម៉ាណា

   កំពតៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត។

គោលបំណងសំខាន់ នៃការចុះពិនិត្យវឌ្ឍនភាពនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើការអនុវត្តគម្រោងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការបន្តគាំទ្រដល់ការលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ប្រកបដោយនិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ក៏ដើម្បីពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោយពេលដែលគម្រោងត្រូវបានបិទបញ្ចប់ជាផ្លូវការ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់របស់លោករដ្ឋមន្ត្រី បង្ហា​ញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសការធានាបាននូវបរិស្ថានស្អាត និងសុខភាពសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here