កម្ពុជាត្រៀមចូលរួមពិព៌ណលំដាប់អន្តរជាតិនៅប្រទេសជប៉ុន

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំហេង បូរ៉ា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំពិព័រណ៍សាកវប្បកម្មអន្តរជាតិ “ The International Horticulture Exposition ( GREEN X EXPO 2027)” ។

ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ដោយមានការចូលរួមពីឯកឧត្តម- លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម-លោកជំទាវតំណាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់បច្ចុប្បន្នភាពនិងព័ត៌មានចុងក្រោយ ជូនដល់ភាគីពាក់ព័ន្ធ និងចែករំលែកនូវនីតិវិធីនៃការចូលរួមពិព័រណ៍កម្រិតពិភពលោក និងអន្តរជាតិ និងបទពិសោ​ធន៍ដែលក្រសួងពាណិជ្ជកម្ម ធ្លាប់បានចូលរួមកន្លងមកនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here