សិក្សា​អនុលោម​ភាព​គតិយុត្ត​របស់​កម្ពុជា​ ជាមួយ​នឹង​គំនិត​ផ្តួច​ផ្តើម​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​ពាណិជ្ជកម្ម​ទាក់​ទង​ WTO

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កា​រសិក្សាអនុលោមភាពគតិយុត្តរបស់កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមសេចក្តីថ្លែងការណ៍រួមស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងអង្គការសហប្រជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) លោក លោកស្រី តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ រៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងអង្គការUNCTAD ក្នុងគោលបំណងប្រៀបធៀបច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា ជាមួយនឹងឯកសារសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce JSI) ការវាយតម្លៃភាពខ្វះខាតនានា សម្រាប់ជំរុញការអនុវត្តវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រមូលធាតុចូលនានា ពីអ្នកចូលរូមមកពីស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here