ដោយៈ ចំណាន
ភ្នំពេញៈ ស្ថាប័នចំនួន២ បានបង្ហាញពីមោទនភាពក្នុងការប្រកាសអំពីការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ (MoU) ជាផ្លូវការរវាង Mission Alliance Cambodia និង Mentors Cambodia ដែលជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពយុវជន និងអាជីវកម្មនៅកម្ពុជា។
ការសហការនេះបង្ហាញពីការប្តេជ្ញារួមគ្នា ក្នុងការជួយអភិវឌ្ឍសមត្ថភាពយុវជន ជាពិសេសយុវជនដែលមកពីស្ថានភាពខ្សោយ ឲ្យមានជំនាញជាក់ស្តែង ចំណេះដឹងអាជីវកម្ម និងឱកាសសម្រាប់ការងារ និងការបង្កើតអាជីវកម្មដោយខ្លួនឯង។
តាមរយៈកម្មវិធីបណ្តុះបណ្តាល ការផ្តល់ការព្រឹក្សាលើអាជីវកម្មការណែនាំ និងការចែករំលែកចំណេះដឹង យើងមានបំណងគាំទ្រយុវជនឲ្យអាចចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មឲ្យមាននិរន្តរភាព។
ដោយការរួមបញ្ចូលបទពិសោធន៍របស់ Mission Alliance Cambodia ក្នុងការអនុវត្តកម្មវិធី និងការចូលរួមសហគមន៍ ជាមួយជំនាញរបស់ Mentors Cambodia ក្នុងការអភិវឌ្ឍអាជីវកម្ម យើងជឿជាក់ថាការសហការនេះនឹងបង្កើតផលប៉ះពាល់យូរអង្វែង និងបើកឱកាសថ្មីៗសម្រាប់យុវជនឲ្យរីកចម្រើន។
ជាមួយគ្នា យើងកំពុងវិនិយោគលើសក្តានុពល បង្កើតភាពរឹងមាំ និងស្ថាបនាអនាគតមួយ ដែលដឹកនាំដោយយុវជន ដែលមានសមត្ថភាព៕









