មន្រ្តីពាណិជ្ជកម្មស្វែងរកពទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើដំណាំស្វាយចន្ទី និងពង្រីកទំហំពាណិជ្ជកម្ម

ដោយៈ និស្ស័យ

    វៀតណាមៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ សមាគមស្វាយចន្ទីវៀតណាម (VINACAS) និងធនាគារពាណិជ្ជ MB ក្នុងគោលបំណងផ្លាស់ប្តូរចក្ខុវិស័យ និងបទពិសោធល្អៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម (VINACAS)។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានការពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយមួយចំនួន ពាក់ព័ន្ធនឹងការទិញ-លក់គ្រាប់ស្វាយចន្ទី ក៏ដូចជាសិក្សា និងស្វែងយល់បន្ថែមពីលទ្ធភាព នៃការបង្កើតសេវាហិរញ្ញវត្ថុមួយចំនួន ដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា ជាពិសេសការជំរុញការកែច្នៃ គ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជា បានបន្តចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនThanh Dat ដែលជាក្រុមហ៊ុនជំនាញក្នុងការផលិតម៉ាស៊ីនមួយចំនួន សម្រាប់ការកែច្នៃស្វាយចន្ទីផងដែរ។

ដំណើរទស្សនកិច្ចនេះ មាន “បេសកកម្មស្វែងយល់ពីឧស្សាហកម្មស្វាយចន្ទី” នៅប្រទេសវៀតណាម ដែលមានការគាំទ្រដោយគម្រោង EU-German CAPSAFE និងមានការចូលរួមពីតុះណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here