ក្រសួងសេដ្ឋកិច្ចបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

ដោយៈ និស្ស័យ

    ភ្នំពេញៈ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង វគ្គទី១ ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជូនសិក្ខាកាមនៃក្រសួងស្ថាប័ន ដែលមុខវិជ្ជាត្រូវបណ្តុះបណ្តាលនៅថ្ងៃនេះ គឺមុខវិជ្ជា ទិដ្ឋភាពទូទៅនៃសវនកម្មផ្ទៃក្នុង ដែលបង្រៀនដោយលោកទេព មនុជិន្ទ ជាឧទ្ទេសាចារ្យប្រចាំវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបណ្តុះបណ្តាលមុខវិជ្ជាមួយនេះ បានផ្តោតលើសាវតារ ទិដ្ឋភាពទូទៅនៃសវនកម្ម ក្របខ័ណ្ឌសវនកម្មផ្ទៃក្នុង អភិក្រមសវនកម្មផ្តោតលើដំណើរការមានហានិភ័យ ដំណើរការសវនកម្មផ្ទៃក្នុង, ការតាមដានការអនុវត្តអនុសាសន៍សវនកម្ម បញ្ហាប្រឈម និងការងារមួយចំនួន ត្រូវអនុវត្តក្រោយបញ្ចប់សវនកម្ម។

វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីកសាងគុណវុឌ្ឍិវិជ្ជាជីវៈ ជំនាញហិរញ្ញវត្ថុសាធារណៈ របស់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ស្របតាមមាត្រា១៤ នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសាធារណៈ និង អនុក្រឹត្យលេខ ៤៥ អនុក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្ដីពី គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ៕

🌐 Website​ : https://efi.mef.gov.kh

👤 Facebook : https://facebook.com/efimef

✈️ Telegram : https://t.me/efinews

🎬 YouTube : https://www.youtube.com/@EconomicsandFinanceInstitute

📱 Location : https://goo.gl/maps/LoWR9eSYBU243DHZ7

 

#EFI #MEF #PFMRP #Cambodia #Training

LEAVE A REPLY

Please enter your comment!
Please enter your name here