សភាពាណិជ្ជកម្មកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយៈ ចំណាន
ភ្នំពេញៈ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួ​យនឹង ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយ លោក Hiromi Aoki ដែលជាប្រធាន ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាឱកាសនោះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកឧកញ៉ាប្រធានក៏បានលើកឡើង ពីការប្តេជ្ញារបស់ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងនិងតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងគាំទ្រដល់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។

លោកHiromi Aoki ថ្លែងអំណរគុណដល់អ្នកឧកញ៉ាប្រធាន និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលដ៏មានតម្លៃក្នុងការអនុញ្ញាតអោយមានការជួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូក្រុមសហគ្រិនវ័យក្មេង តំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានក៏បានណែនាំ សមាសភាពពីក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិ និងបានលើកឡើងពីបេសកកម្មរបស់ ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ជំនាញដឹកនាំដល់សហគ្រិនវ័យក្មេង និងកិច្ចការងារផ្សេងៗ។

កិច្ចពិភាក្សានេះគឺមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here