ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មបំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហូជីមិញ

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន៣៦រូប បំពេញទស្សនកិច្ចពាណិជ្ជកម្ម ទៅទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពា​ណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន រួមមាន ទី១ ចូលរួមពិព័រណ៍ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ ថ្នាំពេទ្យ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ទូទៅ (PROPAK VIETNAM 2026) ទី២ ចូលរួមកិច្ចប្រជុំ វេទិកាចែករំលែក និងទស្សនកិច្ចរោងចក្រ សហគ្រាសផលិត និងទី៣ ជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ាគិត ម៉េង ជាប្រធា​នបានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគ ទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕

រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

LEAVE A REPLY

Please enter your comment!
Please enter your name here