កម្ពុជាដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាមួយសិង្ហបុរីដំណាក់កាលទី២

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតនៅក្នុងប្រទេសកម្ពុជា) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួម ពីតំណាងស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ១៩០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី២នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាឌីជីថល ស្របតាមទស្សនវិស័យរបស់អាស៊ាន ក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញ និងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here