ក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្មនិងIMFពិភាក្សាលើពន្ធគយ និងការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្ម

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានទទួលជួបប្រជុំពិគ្រោះយោបល់ ជាមួយតំណាងបេសកកម្ម មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោកស្រីAlpha Shah ប្រធានក្រុមការងារបេសកម្មសម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារពាក់ព័ន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងសមាជិកនៃក្រុមការងារ “ញ” ផ្នែកឯកជន ដែលជាក្រុមហ៊ុនក្នុងវិស័យរ៉ែ និងថាមពលមួយចំនួនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា ដើម្បីធានាឱ្យបាននូវភាពគត់មត់ និងគ្រប់ជ្រុងជ្រោយនៃលទ្ធផល នៃការពិភាក្សាលើ២ ចំណុចរួមមាន ១). ការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការអនុវត្តពន្ធលើការបំភាយកាបូន និង២). ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្មពន្ធគយសម្រាប់មុខទំនិញប្រេង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការលើជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងធ្វើការសិក្សាលើ (១) សមិទ្ធិលទ្ធភាពក្នុងការអនុវត្តពន្ធ លើការបំភាយកាបូន ដែលស្ថិតក្នុងផែនការសកម្មភាព នៃយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និង (២) ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្ម ពន្ធគយសម្រាប់មុខទំនិញប្រេង ដែលជាធាតុចូលបម្រើឱ្យការចរចារ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (C-UAE CEPA) លើអត្រាពន្ធគយសម្រាប់ផលិតផលប្រេងឥន្ធនៈ (ជំពូក ២៧) និងការបើក ចំហទីផ្សារបន្ថែម លើបន្ទាត់ពន្ធវេទយិតចំនួន៣៦(ក្នុងចំណោម៩១)៕

LEAVE A REPLY

Please enter your comment!
Please enter your name here