មន្រ្តីជាន់ខ្ពស់ក្រសួងពិភាក្សាជាមួយអ្នកធុរកិច្ចសឹង្ហបុរីក្នុងសន្និសីទ ទាក់ទាញការវិនិយោគ

ដោយៈ ចំណាន

    សឹង្ហបុរីៈ គណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយវិនិយោគិន និងក្រុមហ៊ុនអន្តរជាតិ ក្នុងសន្និសីទអ្នកវិនិយោគស្តីពី ការស្ទាបស្ទង់ទីផ្សារសម្រាប់គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC)។

លោកហេង ណនរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារដោយផ្ទាល់ (One-on-One Meeting) ជាមួយវិនិយោគិន និងក្រុមហ៊ុនអន្តរជាតិ ដែរមានសក្តានុពលមួយចំនួន ដើម្បីពិភាក្សាលម្អិតអំពីគម្រោងSHV-LC និងការលើកទឹកចិត្តផ្សេងៗ ពីរដ្ឋាភិបាលកម្ពុជា ចំពោះឱកាសវិនិយោគ និងតម្រូវការផ្សេងៗដែលអ្នកវិនិយោគចង់បាន សម្រាប់ទីផ្សាពិភពលោកបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំទាំងនេះ បានផ្តោតលើសក្តានុពលទីផ្សារ ការតភ្ជាប់គម្រោងជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទិសដៅអភិវឌ្ឍវិស័យភស្តុភារកម្មកម្ពុជា ដើម្បីបន្សីគ្នាជាមួយតម្រូវការទីផ្សា និងការចង់បានរបស់អ្នកវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here