ក្រុមហ៊ុន​ Cambodia Securities​ ស្វែង​យល់​ឲ្យកាន់​តែ​ស៊ី​ជម្រៅ​អំពី​សក្តានុពល ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ចំណាន

ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចដែលសម្របសម្រួលដោយក្រុមហ៊ុន Cambodia Securities Plc. ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មាន ជុំវិញកាលានុវត្តភាពធុរកិច្ចថ្មីៗ ដើម្បីទាក់ទាញវិនិយោគិន ដែ​លមានសក្តានុពលបន្ថែមទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកលឹម វិសាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសមាជិក នៃគណៈប្រតិភូធុរកិច្ចទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងសេវាថែទាំវិនិយោគដោយគ្មានការរើសអើង ព្រមទាំងបានឆ្លើយទៅនឹងសំនួរជាក់លាក់ មួយចំនួនរបស់គណៈប្រតិភូ។

លោកលឹម វិសាលបានសង្កត់ធ្ងន់ថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការ​ងារ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here