ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូចុះទស្សនកិច្ចផ្ទាល់នៅក្នុងរោងចក្រនៃក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd. និងជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន។
តបតាមការគោរពអញ្ជើញរបស់ លោក Lee Doo Yeun អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd. លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់ នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានបុគ្គលិក កម្មករ និយោជិត សរុបប្រមាណ១១០០នាក់ កំពុងបម្រើការ។
YURA Harness (Cambodia) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន YURA Corporation ដែលបានចាប់ផ្តើមខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២២។
ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនដោយផ្ទាល់ទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាគណៈ.ប្រតិភូអមដំណើរនូវទិដ្ឋភាពរួមនៃ បច្ចុប្បន្នភាពដំណើរប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍកម្លាំងពលកម្ម សមត្ថភាពផលិតកម្ម និងទិសដៅក្នុងការពង្រីកទំហំវិនិយោគ នាពេលអនាគតរបស់ក្រុមហ៊ុន។
សកម្មភាពនៃការចុះទស្សនកិច្ចផ្ទាល់នេះ ជាសក្ខីកម្មឆ្លុះបង្ហាញថា ទោះបីជាកម្ពុជាព្យាយាម ទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំគាំទ្រចំពោះគម្រោងវិនិយោគ ដែលកំពុងមានសកម្មភាពវិនិយោគ សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេ អាចបន្តរីកចម្រើនដោយចីរភាព និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Dae Yeol Ohm អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YURA Corporation ដែលជាក្រុមហ៊ុនមេនៃ ក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd. ផងដែរ៕
Kampong Speu: On the morning of Monday, July 27, 2026, at the invitation of Mr. Lee Doo Yeun, CEO of Yura Harness (Cambodia) Co., Ltd., H.E. Sun Chanthol, Deputy Prime Minister and First Vice Chairman of the Council for the Development of Cambodia (CDC), led a CDC delegation on an on-site visit to the company’s factory. The facility is located in Tuol Thnong Village, Sangkat Rokar Thmom, Chbar Mon City, Kampong Speu Province, and currently employs approximately 1,100 staff and workers. Yura Harness (Cambodia) is a subsidiary of YURA Corporation, which launched its production line in Cambodia in 2022.
Accompanying H.E. Deputy Prime Minister on this factory visit were H.E. Deputy Secretary General of the General Secretariat of the CDC and the Cambodian Investment Board (CIB) of the CDC, alongside leadership and relevant officials from the CDC.
The purpose of this visit was to provide H.E. Deputy Prime Minister and the accompanying delegation with a firsthand look at the company’s overall operational status, workforce development, production capacity, and future investment expansion plans. This on-site visit serves as a testament that while Cambodia strives to attract new investors, the Royal Government remains deeply committed to nurturing and supporting existing investment projects, ensuring their business operations continue to grow sustainably and encouraging further investment expansion within the country.
It is worth recalling that on June 18, 2026, during an investment promotion mission to the Republic of Korea, H.E. Deputy Prime Minister led a high-level Cambodian delegation to meet with Mr. Dae Yeol Ohm, Vice Chairman of the Board of Directors of YURA Corporation, the parent company of Yura Harness (Cambodia) Co., Ltd.









