ធនាគារអាមេរិកធំៗចំនួនបី នឹងលុបផលិតផលមួយចំនួនធំរបស់ហុងកុង ចេញពីបញ្ជីផ្សារហ៊ុន

ដោយៈសុខុម

ហុងកុង: សង្គ្រាមត្រជាក់ក្នុងទម្រង់ថ្មីរវាងចិន និងសហរដ្ឋអាមេរិក ហាក់កំពុងឡើងកម្ដៅកាន់តែខ្លាំង ដែលធ្វើឱ្យពិភពលោករង្គោះរង្គើ និងជាពិសេសធ្វើឱ្យបណ្ដាវិនិយោគិនព្រួយបារម្ភកាន់តែខ្លាំង ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ។

តួយ៉ាងយោងតាមរបាយការណ៍របស់ផ្សារភាគហ៊ុនក្រុងហុងកុង បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី១០ មករា ថា ធនាគារវិនិយោគពហុជាតិសាសន៍ធំៗ របស់សហរដ្ឋអាមេរិក រួមមាន ធនាគារ Goldman Sachs ធនាគារMorgan Stanley និងធនាគារ JPMorgan បានប្រកាសថា ខ្លួននឹងលុបផលិតផលរហូតដល់ទៅ៥០០មុខ ដែលចុះបញ្ជីនៅក្រុងហុងកុង ចេញពីបញ្ជីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១១ មករា នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការលុបចេញពីបញ្ជីផ្សារហ៊ុននេះ ធ្វើឡើងដោយ”ការិយាល័យអាមេរិក គ្រប់គ្រងទ្រព្យសកម្មបរទេស” (US Office of Foreign Assets Control) ចេញសេចក្ដីថ្លែងការណ៍កាលពីសប្ដាហ៍មុន ដែលស្ថាប័ននេះបានគូសបញ្ជាក់ពីបទបញ្ជាមួយ ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចេញកាលពីខែវិច្ឆិកា ដើម្បីហាមប្រាមពលរដ្ឋអាមេរិក មិនឱ្យវិនិយោគលើបណ្ដាក្រុមហ៊ុនចិន ដែលសហរដ្ឋអាមេរិក យល់ថា មានទំនាក់ទំនងជាមួយយោធាចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារភាគហ៊ុន Hong Kong Exchanges and Clearing បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ពេលនេះខ្លួន “កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាក្រុមហ៊ុនបោះផ្សាយមូលបត្រពាក់ព័ន្ធនានាដើម្បីធានាថា ការលុបចេញពីបញ្ជីផ្សារភាគហ៊ុននេះប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ និងដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងទិញយកវិញ ដែលក្រុមហ៊ុនបោះផ្សាយមូលបត្រកំពុងតែរៀបចំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here