រដ្ឋមន្រ្តីពាណិជ្ជកម្មថ្លែងពី”ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ជូនអង្គសិក្ខាសាលាស្តីពី “ការ​​ពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា”។

សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ មានវត្តមានចូលរួមដោយ មន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានគោលបំណងផ្សពផ្សាយ ឱ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹង៖ (១) ការពង្រឹងភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រពាណិជ្ជកម្មកម្ពុជា (២) ការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្ម សហគ្រាសធុនតូច មធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៣) ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត(AI) និង (៤) សុខដុមនីយកម្មច្បាប់ និងគោលនយោបាយ។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនដល់អង្គសិក្ខសាលា អំពីវឌ្ឍនភាពការងារពាណិជ្ជកម្ម និងវិធានការចាំបាច់នានាក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងពាណិជ្ជកម្ម និងកែលម្អបរិស្ថានវិនិយោគ ដើម្បីទាក់ទាញវិនិយោគនិងធុរកិច្ចបន្ថែម សំដៅការពារស្ថិរភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងធានានិរន្តរភាពនៃការអភិវឌ្ឍ៕

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here