ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹង សមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលើកិច្ចការនេះ។
ធនាគារARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ(Cross Border Settlement) ដើម្បីសម្រួលលំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន COFCO Grains បានសន្យាជួយផ្សព្វផ្សាយ និងបន្តជម្រុញការនាំចូលអង្ករកម្ពុជា មកកាន់ទីផ្សារប្រទេសចិនផងដែរ៕









