ចំណ​ពេះ​ដឹង​ហិរញ្ញវត្ថុៈ តើ​អ្វី​ជា​គុណ​តម្លៃពិត​ប្រាកដ​របស់​ប្រាក់?

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ប្រាក់​មានតម្លៃ​ទៅតាម​ពេលវេលា និង​របៀប​ប្រើប្រាស់​វា​ក្នុង​មធ្យោបាយ​ត្រឹមត្រូវ តែ​វា​ក៏​គ្មាន​គុណ​តម្លៃ​ដែរ បើ​យើង​ប្រើប្រាស់​វា​មិន​សមស្រប និង​ខុស​ពេលវេលា។

មហាសេដ្ឋី​ប្រេងកាត​អាមេរិក​ដ៏​ល្បីល្បាញ​មួយរូប លោក John D. Rockefeller តែង​បង្រៀនកូនៗទាំង​ប្រាំ​នាក់ របស់គាត់​ឲ្យ​ស្គាល់​ពី​តម្លៃ​របស់​ប្រាក់ គឺ​លោក​មិន​ឲ្យ​ប្រាក់​ទៅ​កូន​ចាយ ដោយ​មិនបាន​បញ្ចេញ​កម្លាំង​ពលកម្ម​ឡើយ។ កូនៗទាំងអស់​ទទួលបាន​ប្រាក់​តែ 25% ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ចំណែកឯ 75% ដែល​នៅសល់​ពួកគេ ត្រូវ​ខំធ្វើការ រក​ដោយ​ខ្លួនឯង។

គ្រប់កូនៗទាំងអស់​ត្រូវមាន​សៀវភៅ​គណនី​ផ្ទាល់ខ្លួន​មួយ។ 10% នៃ​ចំណូល​ដែល​រកបាន​ត្រូវតែ​បរិច្ចាគ​ជា​អំណោយ​សប្បុរសធម៌ ហើយ១០%ទៀត​ត្រូវ​ទុកជា​ប្រាក់​សន្សំ។ នៅ​រៀងរាល់​ចុងខែ​ពួកគេ​ត្រូវធ្វើ​សមតុល្យ និង​រៀបរាប់​អំពី​ការចាយវាយ​គ្រប់​កាក់​គ្រប់​សេន ថា​បាន​ចាយ​ទៅលើ​អ្វីខ្លះ និង​ដោយ​មូលហេតុ​អ្វី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រឿង​ខាងលើ​បង្កប់​ដោយ​គតិបណ្ឌិត ទាក់ទិន​នឹង​តម្លៃ​របស់​ប្រាក់​ជាច្រើន ដែល​លោក អ្នក​គួរ​ពិចារណា​លើ​ចំណុច​មួយចំនួន​ដូចជា ទី១ ប្រាក់​ដែល​រកបាន​ដោយ​កម្លាំង​ខ្លួនឯង តែងមាន​តម្លៃ ទី២បរិច្ចាគ10%ដំបូង​សម្រាប់​សប្បុរសធម៌ ទី៣ សន្សំ​ប្រាក់​សម្រាប់​ខ្លួនឯង10% បន្ទាប់ ទី៤ ទទួលខុសត្រូវ​គ្រប់​កាក់​គ្រប់​សេន៕

LEAVE A REPLY

Please enter your comment!
Please enter your name here