ដោយៈ សាវុធ
ភ្នំពេញៈ សហគ្រិនគឺជាបុគ្គលម្នាក់ ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេងឡើយ ប៉ុន្តែជាបុគ្គលបង្កើត និងធ្វើអាជីវកម្មតូចមួយ តាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃការរកស៊ី។
សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្មឬដំណើរការថ្មី។
សហគ្រិនទាំងនេះ គឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតនឹងនាំយកគំនិតថ្មីល្អៗទៅទីផ្សារ។
សហគ្រិនដែលទទួលបានជោគជ័យ ក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ ដោយមានប្រាក់ចំណេញកិត្តិនាម ខណៈអ្នកទាំងឡាយ ដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ៕