ពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកសម្រេចទំហំទឹកប្រាក់ជាង៦០០០លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ បើទោះបីពិភពលោកជួបវិបត្តិកូវីដ១៩ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់៦.០៥៩លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២០ កើន១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចេញផ្សាយការណ៍ថ្មីៗនេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃ៦.៣៦៩លានដុល្លារ ធ្លាក់ចុះ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍បានបញ្ជាក់ទៀតថា ពីខែមករា ដល់ខែវិច្ឆិកា ប្រទេសកម្ពុជាបាននាំចូលផលិតផលមានតម្លៃ៣១២លានដុល្លារពីសហរដ្ឋអាមេរិក ធ្លាក់ចុះ៣៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិក ភាគច្រើនជាផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ខណៈផលិតផលសំខាន់ដែលនាំចូលពីសហរដ្ឋអាមេរិករួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនជាដើម។

កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់៥,៨ពាន់លានដុល្លារ បានកើនឡើង ៣៨ ភាគរយដល់ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានតម្លៃ៥,៣ពាន់លានដុល្លារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here