ដោយៈគង់ លាងហួរ
ហុងកុងៈ បណ្តាក្រុមហ៊ុនអឺរ៉ុបត្រូវបានគេរំពឹងថា នឹងទទួលបានផលប្រយោជន៍ពីចិន ជាពិសេសវិស័យធានារ៉ាប់រង សុខភាព និងរថយន្ត បន្ទាប់ពីសហភាពអឺរ៉ុបបានព្រមព្រៀងលើកិច្ចព្រមព្រៀង វិនិយោគជាមួយចិនកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ។
កិច្ចព្រមព្រៀង ដែលបានចំណាយពេលជិត៧ឆ្នាំ និងប្តេជ្ញាធ្វើសេរីភាវូបនីយកម្មទីផ្សារប្រទេសចិន នឹងអាចចំណាយពេលមួយឆ្នាំទៀត ដើម្បីចូលជាធរមាន ប៉ុន្តែមិនច្បាស់ទេថា តើកិច្ចព្រមព្រៀងនេះ ផ្តល់ពេលវេលាកាន់តែច្រើនលើការរួមបញ្ចូលគ្នា និងការទិញយករវាងចិន និងអឺរ៉ុប។
ទោះយ៉ាងណា វិស័យធនាគារនៅអឺរ៉ុបជឿជាក់ថា លំហូរនៃកិច្ចព្រមព្រៀងក្នុងប្រទេសចិន ដែលមានរយៈពេលរាប់ទសវត្សរ៍នៅតែតូច បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ច និងសក្តានុពលទីផ្សាររបស់ខ្លួន ដោយសារតែឧបសគ្គក្នុងការបោះទុន ពីបរទេសនឹងកើនឡើង។
លោក Cherrie Shi អ្នកប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនច្បាប់ FenXun Partners ដែលជាដៃគូប្រតិបត្តិការរួមរបស់ Baker McKenzie បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងស្តីពី ការវិនិយោគគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប-ចិន (CAI) នឹងជួយសម្រួលដល់ការវិនិយោគផ្ទាល់ពីអឺរ៉ុបចូលក្នុងប្រទេសចិន” ។
លោកស្រីបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យវិនិយោគិនអឺរ៉ុបនូវភាពប្រាកដប្រជា សម្រាប់ការវិនិយោគរបស់ពួកគេនៅប្រទេសចិន។
ក្រុមហ៊ុនអឺរ៉ុបបានបោះទុនវិនិយោគនៅប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណ៧១ពាន់លានដុល្លារ ក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ដែលទាបជាងទំហំទឹក១១៧ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនអាមេរិកវិនិយោគនៅប្រទេសចិន៕