ធនាគារកណ្តាលថៃៈ ការផ្ទុះវីរុសកូវីដ-១៩ រលកថ្មីអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ច

ដោយ ៖ សុខុម

បាងកក: កំណត់ហេតុនៃកិច្ចប្រជុំ គោលនយោបាយចុងក្រោយរបស់ធនាគារក ណ្ដា​លថៃ (Bank of Thailand) បានបង្ហាញនៅថ្ងៃពុធទី៦ ខែមករានេះបានឲ្យដឹងថា ចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ខ្លាំងដោយសារការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូវីដ-១៩។

ធនាគារកណ្តាលថៃបានប្រមើលឃើញថា រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ព្រោះស្ថានភាពពាក់ព័ន្ធរលកថ្មីនៃការឆ្លងវីរុសកូវីដ-១៩ មានភាពមិនប្រាកដប្រជាខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកំណត់ហេតុដដែលបានបញ្ជាក់ថា “ធនាគារកណ្តាលថៃបានព្រមានថា “ការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងទទួលរងផលប៉ះពាល់ខ្លាំងដោយ​សារករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងយ៉ាងគំហុក”។ របាយការណ៍បន្ថែមថា “ដូចនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ បានមើលឃើញថា ចាំបាច់ត្រូវតាមដានស្ថានការណ៍វិវឌ្ឍន៍ឱ្យស្អិត ហើយវាយតម្លៃថា តើវិធានការនានារបស់រដ្ឋាភិបាលគ្រប់គ្រាន់ដែរឬទេ”។

ក្នុងកិច្ចប្រជុំកាលពីខែធ្នូ ចុងឆ្នាំ២០២០ ធនាគារកណ្ដាលថៃ បានបន្ទាបការព្យា​ករណ៍អំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ សម្រាប់ឆ្នាំ២០២១ ពី ៣,៦% មកនៅត្រឹម៣,២% ខណៈព្យាករណ៍ថា សេដ្ឋកិច្ចក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៦,៦%។

បន្ទាប់ពីគ្រប់គ្រងការឆ្លងរាដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍បានភាគច្រើន    រយៈពេលជាច្រើនរួមមក ស្រាប់តែផ្ទុះរលកថ្មីក្នុងខែធ្នូ ចុងឆ្នាំ២០២០ ទាក់ទិននឹងពលករចំណាកស្រុក និងកន្លែងលេងល្បែងស៊ីសងមួយកន្លែង ដែលបានបណ្ដាលឱ្យផ្ទុះការឆ្លងជាងពាក់កណ្ដាលនៃខេត្តទាំងអស់របស់ប្រទេសថៃ។

វិធានការរឹតបន្តឹងថ្មីៗ ដែលត្រូវបានដាក់ចេញ ដើម្បីទប់ការឆ្លងរាតត្បាតដ៏ធ្ងន់ធ្ងរបំផុតនេះ ទំនងជានឹងរារាំងដល់ការងើបឡើងនៃសេដ្ឋកិច្ច ដោយអ្នកវិភាគមួយចំនួនបានបន្ទាបការព្យាករ អំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ នេះមកនៅត្រឹមក្រោម៣%។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ ក៏បានសម្ដែងការព្រួយបារម្ភដែរថា ការឡើងថ្លៃយ៉ាងឆាប់រហ័សនូវរូបិយប័ណ្ណថៃ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដ៏ផុយស្រួយមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here