Amazon ទិញ​យន្ដហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​បន្ថែម ដើម្បី​ជំរុញ​ការដឹកជញ្ជូន​ខណៈ​ការបញ្ជាទិញ​តាម​អន​ឡាញ​កើនឡើង​ខ្ពស់

ដោយ ណែត

អាមេរិក៖ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួន​បាន​ទិញ​យន្ដហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ពីរ ដើម្បី​ជំរុញ​ដល់​បណ្តាញ​ចែកចាយ​ទំនិញ​របស់ខ្លួន ខណៈ​ការទិញ​ទំនិញ​តាម​អ៊ិន​ធឺ​ណេ​ត​កើនឡើង  និង​ការធ្វើដំណើរ​ធ្លាក់ចុះ​ក្នុងពេល​មាន​ជំងឺ​រាតត្បាត ។នេះ​បើតាម​ការចុះផ្សាយ​របស់ CNA ។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីថ​ល​បាន​និយាយថា ខ្លួន​បាន​ទិញ​យន្ដហោះ  ប៊ូ​អ៊ីង ៧៦៧-៣០០ ចំនួន ១១ គ្រឿង​ក្នុងនោះ ៧ គ្រឿង​មកពី​ក្រុមហ៊ុន​ដែល​តា និង ៤គ្រឿង​មកពី​ក្រុមហ៊ុន WestJet ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធាន​ក្រុមហ៊ុន Amazon Global Air លោកស្រី Sarah Rhoads បាន​និយាយថា គោលដៅ​របស់​ក្រុមហ៊ុន គឺ​ដើម្បី​បន្ត​ផ្តល់ជូន​អតិថិជន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​តាមរ​បៀ​ប​ដែល​ពួកគេ​រំពឹងទុក​ពី​ក្រុមហ៊ុន Amazon ហើយ​ការទិញ​យន្ដហោះ​ផ្ទាល់ខ្លួន​របស់​យើង គឺជា​ជំហាន​បន្ទាប់ ឆ្ពោះទៅរក​គោលដៅ​នោះ។

យោងតាម​ការប្រកាសរ​បស់​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា យន្ដហោះ​ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន WestJet កំពុង​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការដឹក​អ្នកដំណើរ ទៅ​ដឹកទំនិញ​វិញ ហើយនឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Amazon នៅ​ឆ្នាំនេះ ។ ចំណែក​យន្ដហោះ​ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន ដែល​តា   មិនត្រូវ​បាន​គេ​រំពឹងថា​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ក្នុង​ជើងហោះហើរ របស់​ក្រុមហ៊ុន Amazonនោះ រហូតដល់​ឆ្នាំ ២០២២ នោះទេ ។ ក្រុមហ៊ុន​អាកាសចរណ៍​អា​ម៉ា​ហ្សូ​ន​កំពុងតែ​ពង្រីក​ខ្លួន​នៅ​ទូទាំង​ពិភពលោក  និង​រួមបញ្ចូល​ការប្រើប្រាស់​ឥន្ធនៈ និង​ឧបករណ៍​អាកាស ចរណ៍​ប្រកបដោយ​និរន្តរភាព​ដែល​បំពាក់​ដោយ​អគ្គិសនី​ពី​បន្ទះ​សូ​ឡា។

ក្រុមហ៊ុន Amazon បាន​វិនិយោគ​យ៉ាងច្រើន​ក្នុងការ​ពង្រីក និង​ពង្រឹង​បណ្តាញ​ចែកចាយ​របស់ខ្លួន ដោយ​ចាប់ផ្តើម​ជា​យូរ​មកហើយ​មុនពេល​ដែល​ជំងឺ​រាតត្បាត​នេះ​បណ្តាលឱ្យ​អាជីវកម្ម​នៅលើ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច កើនឡើង​ទៅទៀត។ ទន្ទឹមនឹង​នេះដែរ ហានិភ័យ​នៃ​ជំងឺ​កូ​វីដ១៩  បាន​បំផ្លាញ​ឧស្សាហកម្ម​ធ្វើដំណើរ​ដែល​បណ្តាលឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ពិចារណា​លក់​យន្តហោះ ដើម្បី​កាត់បន្ថយ​ការចំណាយ​និង​ទទួលបាន​សាច់ប្រាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here