ADB ផ្តល់ប្រាក់​កម្ចី ១០០លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ចែកចាយ​អគ្គីសនីនៅ​ប្រទេស​ឥណ្ឌា

ដោយៈ​វុត្ថា

ឥណ្ឌាៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​រដ្ឋាភិបាល បាន​ចុះហត្ថលេខា​ផ្តល់ប្រាក់​កម្ចី ១០០លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ចែកចាយ​ថាមពល ដើម្បី​បង្កើន​គុណភាព និង​ភាព​អាច​ទុកចិត្តបាន នៃ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទីក្រុង Bengaluru ក្នុង Karnataka របស់​ប្រទេស​ឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​គេហទំព័រ  www.indiainfoline.com ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​ថា ក្រៅពី​ប្រាក់កម្ចី​រដ្ឋ ១០០លាន​ដុល្លារ​អាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​នឹង​ផ្តល់ប្រាក់​កម្ចី ៩០លាន​ដុល្លារ ទៅឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពលអគ្គីសនី Bangalore Electricity Supply Company Limited (BESCOM) ជា​ក្រុមហ៊ុន​ចែកចាយ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៥ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ Karnataka។

លោក​បណ្ឌិត Dr. Mohapatra តំណាង​រដ្ឋាភិបាល​ឥណ្ឌា​ឱ្យដឹងថា ការផ្លាស់ប្តូរ​ខ្សែ​ចែកចាយ ក្រោម​ដី​នឹង​ជួយ​បង្កើត​បណ្តាញ​ចែកចាយ​ថាមពល ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ការខាតបង់​ផ្នែក​បច្ចេកទេស និង​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ការ​ដាច់​ចរន្តអគ្គិសនី ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ធម្មជាតិ​ដូចជា​ព្យុះ​ស៊ីក្លូន និង​ការរំខាន​ពី​ខាងក្រៅ។

លោក Jeong តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា គម្រោង​នេះ​បង្ហាញ​ពី​ការរៀបចំ​ហិរញ្ញប្បទាន ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែលជា​ប្រភេទ​ទីមួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ការប៉ះពាល់​អធិបតេយ្យភាព និង​ជួយ​ក្រុមហ៊ុន BESCOM ឆ្ពោះទៅរក​វិធីសាស្ត្រ ផ្អែកលើ​ទីផ្សារ​សម្រាប់​ការប្រមូលប្រាក់​សម្រាប់​ចំណាយ​មូលធន។

ស្របទៅនឹង​ខ្សែ​ចែកចាយ​ក្រោម​ដី ខ្សែកាប​អុ​ប​ទិ​កជាង ២,៨០០គីឡូម៉ែត្រ​នឹងត្រូវ​បាន​ដំឡើង ដើម្បី​ពង្រឹង​បណ្តាញ​ទំនាក់ទំនង។ ការផ្លាស់ប្តូរ​បណ្តាញ​ចែកចាយ​ប្រហែល ៧.២០០ គីឡូម៉ែត្រ​ក្រោម​ដី​នឹង​ជួយ​កាត់បន្ថយ ការខាតបង់​ផ្នែក​បច្ចេកទេស និង​ពាណិជ្ជកម្ម​ប្រមាណ៣០ភាគរយ ។

ខ្សែកាប​អុ​ប​ទិ​ក នឹងត្រូវ​បាន​ប្រើ​សម្រាប់​ប្រព័ន្ធ​វាស់​ម៉ាញ៉េទិក​ឆ្លាត​វៃ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចែកចាយ (DAS) នៅក្នុង​បណ្តាញ​ចែកចាយ និង​បណ្តាញ​ទំនាក់ទំនង​ផ្សេងទៀត។ គម្រោង​នេះ នឹង​ដំឡើង​គ្រឿងបន្លាស់​រោទិ៍​ស្វ័យប្រវត្ត​ចំនួន ១៧០០គ្រឿង ដែល​ត្រូវបាន​កែសម្រួល​ជាមួយ (DAS) ដើម្បី​ត្រួតពិនិត្យ​កុងតាក់​ខ្សែ​ចែកចាយ ពី​មជ្ឈមណ្ឌល​បញ្ជា។

ប្រាក់កម្ចី​នេះ នឹង​ពង្រឹងសមត្ថភាព ក្រុមហ៊ុន BESCOM ក្នុង​ប្រតិបត្តិការ និង​ថែរក្សា​ខ្សែកាប​ក្រោម​ដី​ឱ្យមាន​បរិស្ថាន និង​សុវត្ថិភាព​សង្គម ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម។ សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ប្រសើរឡើង​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន BESCOM ទទួលបាន​ទីផ្សារ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ក្នុងស្រុក​និង​អន្តរជាតិ។

ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​ថា នឹង​សម្រេចបាន​នូវ​វិបុលភាព ភាព​ធន់ និង​និរន្តរភាព​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ស្រប​ពេលដែល​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​លុបបំបាត់​ភាពក្រីក្រ។

បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន៦៨ប្រទេស​ពោលគឺ៤៩មកពី​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here