អង្គការ OPEC: ចក្ខុវិស័យ​ប្រេង​សម្រាប់​ឆមាស​ទី១ នៃ​ឆ្នាំ២០២១ អាច​នឹង​ធ្លាក់ចុះ

ដោយ: លក្ខិណា

ភ្នំពេញ: អគ្គលេខាធិការ​អង្គការ OPEC លោក Mohammad Barkindo បាន​និ​យា យ​ថា ស្ថិតក្នុង​ចំណោម​សញ្ញា​ជាច្រើន​ដែល​រំពឹងទុក​នោះ ទស្សនវិស័យ​សម្រាប់​ឆមាស​ទី ១ ឆ្នាំ២០២១ គឺមាន​ភាពច្របូកច្របល់ ហើយ​នៅតែមាន​ហានិភ័យ​ធ្លាក់ចុះ​ជាច្រើន។

យោងតាម​ការចុះផ្សាយរ​បស់ Channel News Asia ឱ្យដឹង​នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា នៅក្នុង​ខែធ្នូ ក្រុម​ប្រទេស​អង្គការ OPEC+ បានសម្រេច​ចិត្ត​បង្កើន​ផលិតកម្ម​ចំនួន៥សែន​បារ៉ែល​ក្នុង​មួយថ្ងៃ ចាប់ពី​ខែមករា ដែលជា​ផ្នែក​មួយ​នៃ​ការកើនឡើង​ជាប ណ្តើរៗ ហើយ​រំពឹងថា​នឹង​កើន​ចំនួន២លាន​បារ៉ែល ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​មួយចំនួន បាន​ចោទសួរ​ពី​ភាពចាំបាច់​នៃ​ការជំរុញ​បន្ថែមទៀត ដោយសារតែ​ការរីក​រាលដាល​ជំងឺ​រាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហ​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ថាមពល លោក Amrita Sen បាន​និយាយថា មូលដ្ឋានគ្រឹះ ដែល​កំពុង​ចុះខ្សោយ ជាការ​ប្រយ័ត្នប្រយែង​សម្រាប់​អង្គការ OPEC + ដើម្បី​រក្សា​ទិន្នផល​ឱ្យ​ស្ថិតស្ថេរ ហើយ​មានការ​ពេញចិត្ត ក្នុងចំណោម​ប្រទេស​ផលិត​ប្រេងធំៗមួយចំនួន ដើម្បី​រក្សា​ផលិតកម្ម។

មេដឹកនាំ​អង្គការ OPEC គឺ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានស្នើ​ឱ្យមាន​វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​ជាង​មុន​ក្នុង​កិច្ចប្រជុំមុនៗ ខណៈដែល​សមាជិក​អង្គការ OPEC ប្រទេស​អារ៉ាប់​រួម និង​ប្រទេស​មិនមែន​អង្គការ OPEC បាន​និយាយថា ពួកគេ​ចង់អោយ​មានកា​រ​បង្កើនល្បឿន​ទិន្នផល​ប្រេង​លឿន​ជាង​មុន។

លោក Amrita Se បាន​និយាយថា “សេដ្ឋកិច្ចពិភពលោក អាច​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងខ្លាំង​នៅ​ឆមាស​ទី២ នៃ​ឆ្នាំ២០២១ ប៉ុន្តែ​វិស័យ​ជាច្រើន ដូចជា​ការធ្វើដំណើរ​ទេស​ចរណ៍ ការកំសាន្ត និង​បដិសណ្ឋារកិច្ច អាច​ចំណាយពេល​ច្រើន​ឆ្នាំ ដើម្បី​ឈានដល់​កម្រិត​មុន​មាន​ជំងឺ​រាតត្បាត” ។

អង្គការ OPEC + ត្រូវបាន​បង្ខំ​ឱ្យ​កាត់បន្ថយ​ផលិតកម្ម ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​នៅ​ឆ្នាំ ២០២០ ដោយសារ​វិធានការ​ទប់ស្កាត់​ជាស​កល រារាំង​ដល់​តម្រូវការ​ប្រេង។ អង្គការ​OPEC+ បាន​កាត់បន្ថយ​ទិន្នផល​ប្រេង ៩.៧លាន​បារ៉ែល​ក្នុង​មួយថ្ងៃ បន្ទាប់មក​កាត់បន្ថយ​ដល់៧.៧លាន​បារ៉ែល និង​ទីបំផុត​ដល់ ៧.២ លាន​បារ៉ែល ចាប់ពី​ខែមករា​តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here