តើ​ក្រុមហ៊ុន​អាកា​ចរណ៍​មួយណា​ដែល​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​លឿន​បំផុតក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ២០២១?

ដោយៈ​សុខុម

CNN:  យើង​បានដឹងហើយថា ក្នុង​ឆ្នាំ២០២០កន្លងទៅ មាន​យន្តហោះ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​តិចតួច​បំផុត ដោយសារ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ​បើ​និយាយ​ដល់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​នាពេល​អនាគត អ្នក​ប្រហែល​ចាប់អារម្មណ៍​លើ​ការដាក់​ចំណាត់ថ្នាក់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​លឿន​បំផុត​ក្នុង​ពិភពលោក។

យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី៤ មករា​កន្លងមកនេះ​បានឱ្យដឹងថា នៅក្នុង​ការដាក់​ចំណាត់ថ្នាក់​នេះ គេហទំព័រ AirlineRatings.com បាន​សង្កេត​តាមដាន​រាល់​សកម្មភាព របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៣៨៥ទូទាំង​ពិភពលោក ដោយ​ធ្វើការ​វាយតម្លៃ ទៅលើ​កត្តា​ជាច្រើន រួមមាន​ទាំង​កំណត់ត្រា​យន្តហោះ​ធ្លាក់ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ព្រមទាំង​អាយុកាល​នៃ​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Geoffrey Thomas អគ្គ​និពន្ធ​នាយក​នៃ​គេហទំព័រ​នេះ​បាន​ប្រាប់ CNN Travel ថា “បញ្ហា​ប្រឈម​នៅ​ឆ្នាំ២០២១ គឺ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​កំពុងដំណើរការ​ជើងហោះហើរ ទោះបីជា​ក្រុមហ៊ុន​អាកាសចរណ៍ ផ្ដល់​សេវា​ដឹក​អ្នកដំណើរ​លឿន​បំផុត​ទាំង២០របស់​យើង សុទ្ធតែ​បាន​បន្ត​ដំណើរការ​ជើងហោះហើរ ឬ​ផ្អាក​ជើងហោះហើរ​តិចតួច​យ៉ាងណាក្ដី” ។

សម្រាប់​ឆ្នាំ២០២១នេះ គេហទំព័រ​ខាងលើ​បានដាក់​ចំណាត់ថ្នាក់​លេខ១ ឱ្យទៅ​ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​ប្រទេស​អូស្ត្រាលី។

គេហទំព័រ​ដដែល​បាន​កោតសរសើរ លើ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​អាកា​ចរណ៍ Qantas ចំពោះ​ការបណ្ដុះបណ្ដាល​ពី​ឡុ​ត (អ្នកបើក​យន្តហោះ) សាជាថ្មី មុននឹង​អនុញ្ញាត​ឱ្យចូល​បម្រើការ​ងារ​វិញ ក្រោយ​ឈប់សម្រាក​រយៈពេល​វែង អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

គេហទំព័រ​នេះ​បាន​រកឃើញថា ពី​ឡុ​តម្នាក់​នៃ​យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកា​ចរណ៍ Qantas ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល៦ថ្ងៃ មុនពេល​ត្រលប់មក​បើក​យន្តហោះ​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here