ឧកញ៉ា​គីម ហ៊ាង បង្ហាញ​ពី​ចំណាត់ថ្នាក់​អ្នកមាន​ធនធាន​នៅ​ស្រុក​ខ្មែរ

ដោយ​ម៉ា​លីន​ណា

ភ្នំពេញៈ ការចាត់​ចំណាត់ថ្នាក់​អ្នកមាន​ឬ​អ្នកក្រ​នៅ​កម្ពុជា មិនមាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ វាយតម្លៃ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​ស្រាប់តែស្ងាត់ៗលោក​ឧកញ៉ា​គីម ហ៊ាង​បានបង្ហាញ​ពី​ចំណាត់ថ្នាក់​អ្នកក្រ អ្នកមាន​ជីវភាព​មធ្យម​គួរ​ឲ្យ​ចាប់អារម្មណ៍។

លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង ​ប្រធាន ​KW Cambodia បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​កាលពី​ថ្ងៃទី៣ មករា ឆ្នាំ២០២១នេះ ដោយ​ចាត់​ចំណាត់ថ្នាក់​អ្នកមាន​លុយ​ក្នុងសង្គម ដែលមាន​លក្ខណៈ​សម​ហេតុផល ដោយ​បែងចែក​អ្នកមាន​ធនធាន​ចំនួន៧ចំណាត់ថ្នាក់​ដូចជា ទី១ អ្នកមាន​ទ្រព្យសម្បត្តិ​ក្រោម ១០ម៉ឺន​ដុល្លារ = អ្នកក្រ ទី២ មានទ្រព្យ​សម្បត្តិ​ពី ១០មុ​ឺ​ន​ដុល្លារ ដល់ ៥០ម៉ឺន​ដុល្លារ = អ្នកមធ្យម លំដាប់​ទាប។ ទី៣ មានទ្រព្យ​សម្បត្តិ​ពី ៥០ម៉ឺន​ដុល្លារ ដល់ ២លាន​ដុល្លារ = អ្នកមធ្យម!

ទី៤  មានទ្រព្យ​សម្បត្តិ​ពី ២លាន​ដុល្លារ ដល់ ៥លាន​ដុល្លារ = អ្នក​លើ​ធ​ម្យ​ម! ទី៥ មានទ្រព្យ​សម្បត្តិ​ពី ៥ដល់ ១០លាន​ដុល្លារ = អ្នកមាន ទី៦ មានទ្រព្យ​សម្បត្តិ​ចាប់ពី១០លាន ដល់៥០លាន​ដុល្លារ = អ្នកមាន​លើ​មធ្យម និង​ទី៧ មានទ្រព្យ​សម្បត្តិ​ពី៥០លាន ដល់ ១០០លាន​ដុល្លារ = អ្នកមាន​ពិត ហើយ​ជា​ម្ចាស់​លុយ ព្រោះ​បើ​លើ​សព ១០០លាន​ដុល្លារ នោះ​លុយ​អាចជា​ម្ចាស់​អ្នក​វិញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here