កំពត​ឋានសួគ៌៖ ចាប់ផ្តើម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ហើយ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ រមណីយដ្ឋាន​កំពត​ឋានសួគ៌ បានចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត និង​សំរាកលំហែរ​កាយ​ក្នុង​ឳ​កាស​បុណ្យ ចូលឆ្នាំ​សាកល ជាមួយនឹង​ផ្ទះ​បឹង​ហ្កា​ឡូ​យ៉ាង​ប្រណីត សួនផ្កា​ឈូករ័ត្ន ទូក​ជិះ​កំសាន្ត​តាម​ដងព្រែក​ជាដើម។

បច្ចុប្បន្ន​ខេត្តកំពត ហាក់​បាន​ក្លាយជា​ខេត្ត​ដែលមាន​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​ធម្មជាតិ​ឈានមុខ​គេ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​គឺ​មកពី​ខេត្តកំពត​ដែល​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត។ ក្រៅពីនេះ​លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ​ក៏​ឃើញថា មាន​កំណើន​ឡើង​នៅក្នុង​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌល​គី​រី និង​កំពង់ស្ពឺ​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុ​ជាមាន​អំណោយផល​ស្រាប់ សម្រាប់​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​លំនៅដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ។

លោក​ឧកញ៉ា​នួន អក​បាន​អះអាងថា វិនិយោគិន​គ្រាន់តែ​ត្រូវ​ស្វែងរក​ទីតាំង​ដែល​សមស្រប បន្ទាប់មក​អភិវឌ្ឍ​ឲ្យ​ត្រូវ​នឹង​គោ​បំណង ដើម្បី​បង្កើតជា​តំបន់​លំហែកាយ​ប្រកបដោយ​និរន្តរភាព។

លោក​បាន​មានប្រសាសន៍ថា បើ​ធៀប​កម្ពុជា​ទៅនឹង​សឹង្ហ​បុរី លោក​ថា​នៅ​សិង្ហ​បុរី អ្នក​អភិវឌ្ឍន៍ ត្រូវ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ ដើម្បី​បង្កើតជា​តំបន់​ធម្មជាតិ​ដូចជា​ដាំ​ដើមឈើ ជីក​បឹង ចិញ្ចឹម​ត្រី​ជាដើម​មុននឹង​កែច្នៃ តំបន់​ណាមួយ​ធ្វើជា​តំបន់​លំហែកាយ​លក្ខ​ណៈធ​ម្ម​ជាតិ។

លោក ឧកញ៉ា នួន អក ខេត្ដ​កំពត​បានឱ្យដឹងថា “ខេត្តកំពត​កំពុង​មើលឃើញថា​មាន​កំណើន​លឿន សម្រាប់​រមណីយដ្ឋាន​បែប​ធម្មជាតិ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ” ។

តំបន់​នៅតាម​បណ្តោយ​ដងព្រែក​កំពត មាន​សក្តានុពល​ច្រើន​សម្រាប់​ការ វិនិយោគ​រមណីយដ្ឋាន​បែប​ធម្មជាតិ។ ទោះបីជា​យ៉ាងណាក៏ដោយ​ដី នៅ​ជុំវិញ​ក្រុង​កំពត​ក្នុង​រង្វង់៣០គីឡូម៉ែត្រ ត្រូវបាន​គេ​មើលឃើញថា​មាន​សក្តានុពលប្លែកៗគ្នា ទៅតាម​លក្ខណៈ​ធម្មជាតិ​របស់​ទីតាំង នីមួយៗ កំពត​មាន​ភ្នំ ទឹកស្ទឹង ដងព្រែក និង​សមុទ្រ​ជាពិសេស​កំពត​ឋាន​សួគ៌ា​មាន​ចំការ​ផ្កា​ជាច្រើន​ហិតា ហើយ​លោក​ថា​ខេត្តកំពត មាន​សក្តានុពល​ជាច្រើន​ដែល​មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ។

លោក​បន្តថា​កំ “ពត​មាន​តំបន់​លាក់ខ្លួន​និង​តំបន់ថ្មីៗជាច្រើន ដែល​មិនទាន់មាន​គេ​ស្គាល់​នៅឡើយ​មានដូចជា​កំពត​ឋានសួគ៌​ជាដើម” ។

ទូទៅ​រមណីយដ្ឋាន នៅ​កំពត​កំពុង​ដាក់​ជួល​ក្នុងតម្លៃ​ចន្លោះ​ពី២៥ ដុល្លារ​ទៅ៣៥ដុល្លារ​ក្នុង​មួយ​យប់។

លោក​ក៏បាន​លើកឡើង​ដែរ​ថា រមណីយដ្ឋាន​បែប​ធម្មជាតិ​លក្ខណៈ​ប្រណិត​នៅក្នុង​ប្រទេស អាចមាន​តម្លៃ​រហូតដល់ ៣,០០០ដុល្លារ​ក្នុង​មួយ​យប់។ គឺ​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​នាំយក​គំនិត​ថ្មី និង​ប្លែក​ពី​គេ​ដើម្បី​ទទួលបាន​ភាពជោគជ័យ គិត​ចាប់ពី​ការ​រចនា និង​ការសាងសង់​រហូតដល់​ម្ហូបអាហារ ភេសជ្ជៈ និង​សុវត្ថិភាព​សម្រាប់​អ្នក​មក​ស្នាក់នៅ។

#សូមស្វាគមន៍មកកាន់រមណីយដ្ឋាន កំពត​ឋានសួគ៌ ០១០ ៩៩៩ ៦៥៨ ០៧៧ ៩៩៩ ៦៥៨ សូម​អរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here