មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបង្ហាញពីកាលានុវត្តន៍ភាពពាណិជ្ជកម្ម និងវិនិយោគជាមួយអង់គ្លេស

ដោយៈ ម៉ាណា

    សឹង្ហបុរីៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាស្ដីពី កាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ចក្រភពអង់គ្លេស។

បទបង្ហាញនេះបានធ្វើឡើងនៅសាល Eden Hall នៃនិវេសនដ្ឋាន របស់ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំប្រទេសសិង្ហបុរី។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Rihannon Harries ស្នងការរងទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានតំណាងចូលរួមជាច្រើននាក់ពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងវិស័យឯកជនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជា ព្រមទាំងប្រមូលផ្ដុំតំណាងមកពីក្រសួង ស្ថាប័ននានារបស់កម្ពុជា ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ វិនិយោគិនដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងសិង្ហបុរី រួមទាំងតំណាងវិស័យឯកជនកម្ពុជាសំខាន់ៗ ដើម្បីស្វែងយល់ពីកិច្ចសហការជាក់ស្ដែង ក្នុងការគាំទ្ររបៀបវារៈកំណើនប្រកប​ដោយចីរភាពរបស់កម្ពុជា។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានរំលេចអំពីយុទ្ធសាស្រ្តជំរុញការនាំចេញ និងបង្កើនភាពប្រកួតប្រជែង ពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់ របស់វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស។

ឆ្លៀតឱកាសនោះដែរ លោកសំហេង បូរ៉ា ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មពា​ណិជ្ជកម្មក្រោមក្របខណ្ឌពហុភាគី តំបន់និងទ្វេភាគីសំខាន់ៗ និងការធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here