សារ​ជូនពរ​ឆ្នាំ​ថ្មី​ពី​ផ្សារ​បៃតង​ស្រស់ ដល់​អតិថិជន​ជាទី​ស្រលាញ់ ជាមួយនឹង​ស្នាមញញឹម​និង​ជោគជ័យ​ថ្មី

ដោយ មករា

ភ្នំពេញៈ ជាមួយនឹង​ការលើកទឹកចិត្ត​ដល់​កសិករ​កម្ពុជា ឲ្យ​មាន​ទីផ្សារ​លក់​ផលិតផល​របស់ខ្លួន និង​រួមចំណែក​លើក​កំពស់​ជីវភាព​សហគម​ន៍ “ផ្សារ​បៃតង​ស្រស់” បាននិងកំពុង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បង្កើត​ការងារ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ។

ឈរលើ​ទស្សនវិស័យ​ចង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី​សាច់់​ធម្មជាតិ​ទ​ទួន​ទាន ទទួលបាន​សុខភាព​ល្អ សុវត្ថិភាព ផ្សារ​បៃតង​ស្រស់ បាននិងកំពុង​ដើរតួនាទី​ជា​អន្តរការី ក្នុង​ការនាំ​ាំ​មក​នូវ​ផលិតផល កសិផល ម្ហូបអាហារ​ពី​សហគមន៍​មក​ជូន​ដល់​អ្នកប្រើប្រាស់ ជាមួយ​ផលិតផល​មានគុណ​ភាព សុវត្ថិភាព និង​រសជាតិ​ឆ្ងាញ់​ដល់​អតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូតមកទល់​ពេលនេះ ផ្សារ​បៃតង​ស្រស់ បាន​ដំណើរការ​រយៈពេល៥ឆ្នាំ​មកហើយ និង​បានទទួល​បានការ​គាំទ្រ កើនឡើង​ជាប្រចាំ​ពី​អតិថិជន ដោយសារ​យើង​បានធ្វើការ​ជាមួយ​ម្ចាស់​ចំការ អ្នក​ចិញ្ចឹម​មាន់ ទា ត្រី បន្លែ ដែល​សុ​ទ្ឋ​តែ​ដាំ​ដុះ​នៅ​សហគមន៍​ជា​ផលិតផល​បែប​សរីរាង្គ។ អ្វី​កាន់តែ​ពិសេស​បន្លែ ផ្លែឈើ ដែល​បានដាក់​លក់​នៅ​ផ្សារ​បៃតង​ស្រស់ សុ​ទ្ឋ​តែ​បាន​ឆ្លងកាត់​មណ្ឌល​ត្រួតពិនិត្យ​ចំណីអាហារ ដែល​ស្ថិតក្រោម​ចំណុះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថិតក្រោម​គំរោង​ជំនួយ​ពី​ប្រទេស​ជប៉ុន ដែល​ផលិតផល​ឆ្លងកាត់​មណ្ឌល​ត្រួតពិនិត្យ​នេះ សុ​ទ្ឋ​តែ​អាច​នាំចេញ​ទៅកាន់​ប្រទេស​នានា​បាន។

អ្វីដែល​ផ្សារ​ធ្វើការ​ជាមួយ​អ្នក​ផលិត កសិករ អ្នក​ចិញ្ចឹមសត្វ បានធ្វើ​ឡើង​ដោយ​គោរព​តាម​គោលការណ៍​ច្បាស់លាស់ លើ​ការត្រួតពិនិត្យ តាមដាន ពិសេស​មានការ​ប្តេជ្ញាចិត្ត​ពី​ប្រជាកសិករ​នៅ​សហគមន៍​មូលដ្ឋាន​ផ្ទាល់ ក្នុងការ​អនុវត្តន៍​ស្តង់ដា​អនាម័យ និង​មិន​ប្រើប្រាស់​សា​ធារ​ធាតុគីមី ដែល​នាំ​ាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

គុណ​តម្លៃ​របស់​ផ្សារ គឺ​ចង់​យើង​ផ្តល់​ឲ្យ​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត មាន​សុវត្ថិភាព​បំផុត​ដល់​អតិថិជន។

ជាមួយនឹង​ការទទួលបាន​ការគាំទ្រ​នេះ ផ្សារ​បៃតង​ស្រស់ នឹង​ផ្តល់នូវ​កាដូ​នូវ​កញ្ចប់​លើកទឹកចិត្ត​ជា​ថវិកា តាមរយៈ Vouchers ដែល​អតិថិជន​ទទួលបាន​តម្លៃ​លើកទឹកចិត្ត(ការបញ្ចុះ​តម្លៃ) ដើម្បី​ជាការ​ថ្លែងអំណរគុណ​ជាពិសេស​ដល់​អតិថិជន ដែល​បាន​គាំទ្រ​ផ្សារ​កន្លងមក និង​អតិថិជនថ្មី។

ធ្មេចបើកៗ ឆ្នាំ២០២១បាន​ឈាន​មកដល់ ផ្សារ​បៃតង​ស្រស់ ដែល​តំណាង​ឲ្យ​កសិករ​នៅក្នុង​សហគមន៍ សមាគម បន្លែ ផ្លែឈើ ត្រី​សាច់ សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ជាទី​ស្រលាញ់ ដែល​បាន​ជួយ​គាំទ្រ​នូវ​ផលិតផល​របស់​យើងខ្ញុំ​កន្លងមកនេះ។ ការគាំទ្រ​របស់លោក អ្នក​ពិតជា​បានផ្តល់​នូវ​កម្លាំងចិត្ត ការតាំង​ចិត្ត សេចក្តី​អំណរ​និង​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

នា​ឳ​កាស​ឆ្នាំ​ថ្មី​មកដល់ អ្នកតំណាង​តំណាង​សហគមន៍​ផ្សារ​បៃតង​ស្រស់ សូម​គោរព​ជូនពរ​អតិថិជន​គ្រប់រូប សូម​ទទួលបាន​សុខ​សំណាងល្អ សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ជួបប្រទះ​តែ​សេចក្តីសុខ គ្រប់​ក្រុមគ្រួសារ​ជាមួយនឹង​អំណរ​ឆ្នាំ​ថ្មី និង​ប្រាថ្នាអ្វីៗបានសម្រេច​ជោគជ័យ​គ្រប់​បំណង ពិសេស​ជួបប្រទះ​តែ​នឹង​ពុ​ទ្ឋ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណៈ សុ​ខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕     

LEAVE A REPLY

Please enter your comment!
Please enter your name here