ក្រសួងពាណិជ្ជកម្មកំណត់អត្តសញ្ញាណនិងសក្តានុពលផលិតផល នៅខេត្តព្រះវិហារ

ដោយៈ ម៉ាណា

    ព្រះវិហារៈ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លោក ត្រេន វិថុល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” នៅខេត្តព្រះវិហារ។

សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញា​ណ និងទិន្នន័យផលិតផលសក្តានុពលខេត្តព្រះវិហារ ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដាសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសសិក្ខាសាលានេះ គណៈអធិបតីបានអំពាវនាវឱ្យអ្នកប្រើប្រាស់គ្រប់រូបសូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផល ដែលមានម៉ាកសញ្ញាជារបស់ខ្មែរ    ហើយផលិតករត្រូវដាក់បាកូដ ៨៨៤ សម្គា​ល់​​ផលិតផលខ្មែរ និងផលិតឱ្យស្របតាមតម្រូវការ ទីផ្សារបច្ចុប្បន្ន ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀត។

ការគាំទ្រផលិតផលខ្មែរ ជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរ និងមាននិរន្តរភាពសេដ្ឋកិច្ច -សង្គម ប្រកបដោយស្មារតីជាតិនិយម “ខ្មែរប្រើប្រាស់ផលិតផលខ្មែរជាមោទនភាពជាតិខ្មែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here