វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តរក្សាបានភាពរឹងមុំា ទោះបីជាទទួលរងសម្ពាធពីវិបត្តិកូវីដ១៩

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលទ្រព្យសកម្មប្រមាណ៩០% ជាទ្រព្យសកម្មវិស័យធនាគារ បន្តមានវឌ្ឍនភាព និងភាពធន់ ទោះបីជាទទួលរងសម្ពាធពីការធ្លាក់ចុះនៃវិស័យរូបវន្តក៏ដោយ។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ការពង្រឹងជាបន្តបន្ទាប់នៃបទប្បញ្ញត្តិប្រុងប្រយ័ត្ន ក្នុងវិស័យធនាគារក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដូចជាការដំឡើងដើមទុន ការដំឡើងកម្រិតសន្ទនីយភាព និងការការពារហានិភ័យជាប្រព័ន្ធ បានលើកកម្ពស់ភាពរឹងមាំនៃវិស័យនេះ។

ការណ៍នេះបានអនុញ្ញាតឱ្យវិស័យធនាគារបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងជួយគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសជួយសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងក្រុមហ៊ុន-សហគ្រាស ដែលប្រឈមនឹងការធ្លាក់ចុះចំណូល តាមរយៈការរៀបចំឥណទានឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ឥណទានបន្តមានគុណភាពល្អ និងកើនឡើង ក្នុងកម្រិតសមស្របឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច ទោះជាមានល្បឿនថយចុះ បើធៀបនឹងឆ្នាំកន្លងទៅក៏ដោយ។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏បន្តផ្តល់សេវានានា ប្រកបដោយពិលាសទាំងក្នុងការទទួលប្រាក់កម្ចី ការទូទាត់ និងការផ្ទេរប្រាក់ជាដើម ដែលបានបន្តរក្សាភាពរឹងមាំនៃជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here