ដោយៈម៉ាណេត
ភ្នំពេញៈ តម្លៃប្រេងបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងឆ្នាំនេះ ប៉ុន្តែទស្សនវិស័យមិនមានអ្វីអាក្រក់ទេសម្រាប់ឆ្នាំ២០២១ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកាណាដានៅថ្ងៃទី៣០ធ្នូ ២០២០ នេះ។
តាមសារព័ត៌មាននេះបានបង្ហាញថា ការរីករាលដាលជំងឺ COVID-១៩ កាលពីខែមេសា និងសង្គ្រាមតម្លៃរវាងប្រទេស អារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងឆៅរបស់អាមេរិក ធ្លាក់ចូលក្នុងភាពអវិជ្ជមាន ហើយបានធ្វើឱ្យប្រេងឆៅប្រភេទBrent ធ្លាក់ដល់ក្រោម២០ដុល្លារក្នុងមួយបារ៉ែល។ ចាប់តាំងពីពេលនោះមក ប្រេងប្រភេទ Brent បានងើបឡើងវិញដល់៥១ដុល្លារ ប៉ុន្តែការបិទប្រទេសសារជាថ្មី និងការចាក់វ៉ាក់សាំងជាដំណាក់កាល អាចរក្សាបាននូវតម្រូវការនៅឆ្នាំ២០២១ និងអាចលើសពីនេះ។
សារព័ត៌មានកាណាដា ការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យត ម្រូវការប្រេងឥន្ធនៈហ្វូស៊ីលមានសភាពទន់ខ្សោយ។ សូម្បីតែបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់ក៏ដោយ។ ក្រុមហ៊ុនប្រេងធំ ៗ មួយចំនួននិយាយថា តម្រូវការប្រេងសកលអាចនឹងឈានដល់កម្រិតកំពូល ដូចកាលពីឆ្នាំ២០១៩ឡើងវិញ ។
រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់ប្រេងឆៅ និងប្រេងឥន្ធនៈ បានធ្លាក់ចុះ៩ភាគរយ ក្នុងឆ្នាំ២០២០កាលពីឆ្នាំមុន ខណៈដែលរដ្ឋាភិបាល បានដាក់ចេញវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ។
នៅក្នុងរយៈពេលប៉ុន្មានខែទៀត ទំនងជានឹងមានភាពរអាក់រអួល ខណៈដែលវិនិយោគិនថ្លឹងថ្លែងពីតម្រូវការ ប្រឆាំងនឹងការកើនឡើង នៃសក្តានុពលនៃការផ្គត់ផ្គង់ប្រេងពីក្រុមហ៊ុនផលិត៕