អ្នក​នាំចេញ​កម្ពុជា​សង្ឃឹមថា​ការនាំ​ទំនិញ​ទៅកាន់​អង់គ្លេស​នឹង​កើនឡើងក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP

ដោយ:គង់ ម៉ា​លីន​ណា

ភ្នំពេញ: អគ្គលេខាធិការ​នៃ​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា លោក​លុន យ៉េ​ង​បាន​លើកឡើងថា នៅ​ឆ្នាំ២០២១ខាងមុខ​ការនាំ​អង្ករ​ចេញ ទៅកាន់​ទីផ្សារ​ប្រទេស​អង់គ្លេស មាន​ភាពល្អប្រសើរ ខណៈដែល​ក្នុងមួយឆ្នាំៗអង្ករ​កម្ពុជា បង្ហាញ​វត្តមាន​លក់​នៅ​ប្រទេស​នេះ​ចន្លោះ​ប្រមាណ​ពី៣ទៅ៤ម៉ឺន​តោន។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កាលពីថ្មីៗនេះ ដែល​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ ត្រូវ​មក​ធ្វើការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ អេ (CO FORM A) គឺជា​ការល្អ ដើម្បី​បញ្ជាក់​ប្រភពដើម​កំណើត​ទំនិញ ដែល​នឹងត្រូវ​នាំចេញ​ទៅកាន់​អង់គ្លេស ដោយ​រួច​ពន្ធ​ចាប់ពី​ដើមខែ​មករា ឆ្នាំ២០២១តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “អង់គ្លេស​បាន​ចាក​ចេញពី​សហគម​អឺរ៉ុប ដោយបាន​ការផ្តល់​ប្រពន្ធ​អនុគ្រោះ​ពន្ធ (WTO) មិនជា​រឿង​អី្វ​ផ្សេង​ឬ​ថ្មី​នោះទេ ហើយ​ការស្នើសុំ​វី​ញ្ញាប​នប​ត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ នេះ​ជាការ​គោរព​តាមច្បាប់​ពាណិជ្ជកម្ម” ។

លោក​លុន យ៉េ​ង​បាន​បន្តថា ទម្រង់​នឹង​អត់​មានអី​ទេ គ្រាន់តែ​ការ​ទៅ​បំពេញបែបបទ​នីតិវិធី​ប្រកាស​ទំនិញ​ទេ អត់​មាន​ពាក់ព័ន្ធ​អ្វី​ទៅលើ​សហគម​អឺរ៉ុប​អី​ទេ ទៅ​ប្រទេស​ណា​ក៏ត្រូវ​បំពេញ​ទម្រង់​ដែរ គ្រាន់តែ​ទម្រង់ផ្សេងៗគ្នា ហៅថា FORM ផ្សេងគ្នា ទៅ​អាស៊ាន FORM D ទៅ​អាម៉េរិក FORM នេះ​ទៅ ទៅ​អឺរ៉ុប FORM ផ្សេងៗគ្នា គ្រាន់​ថា​កន្លងមក​រយះពេលថ្មីៗពីមុន​ទៅ​សហគមន​អឺរ៉ុប គេ​ប្រើ​ឌឺ​រ៉េ​ច មានន័យថា​បំពេញ​ក្នុង system គេ​តែម្តង ឥឡូវនេះ ដោយសារ​ប្រហែលជា​អង់គ្លេស​អត់​ទាន់​ធ្វើ​អី​រួច អញ្ចឹង​គាត់​ឱ្យ​យើង​គាត់​ឱ្យ​យើង​បំពេញ​តាម តាម​ប្រព័ន្ធ​ដែល​អាច​អនុវត្តន៍​បាន ដូច​ក្រសួងពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ញ្ចឹ​ង។

ជាមួយគ្នានេះ លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ថា ការផ្តល់​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​ពី​អង់គ្លេស និង​ផ្តល់​កាលានុវត្តន៍​ភាព​ដល់​ការនាំចេញ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ល​ទ្ឋ​ភាព​នាំចេញ ទៅកាន់​ប្រទេស​នេះ​កាន់តែច្រើន ខណៈដែល​ថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខនេះ កិច្ច​ព្រម​ព្រ​ផៀ​ង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​មិត្ត​ចិន​ចូល​ជា​ធរមាន​ផងដែរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន ដើម្បី​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ផលិតកម្ម ជម្រុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ដើម្បី​រួច​ព​ន្ឋ​ផងដែរ។

លោក​បន្តថា “សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២១ នឹង​ហក់​ឡើង​ខ្ពស់ ដោយសារ​កម្ពុជា​នឹង​សម្រេចបាន​នូវ​ការនាំចេញ​កើនឡើង​ខ្ពស់ ពិសេស​ទាក់ទាញ​ការវិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែច្រើន​ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here