ចំណេះដឹង​ផ្នែក​ពន្ធ! តើ​អ្វី​ជា​ប័ណ្ណ​បង់ប្រាក់​ជាមុន?

ដោយៈ​សាវុធ

ភ្នំពេញៈ ប័ណ្ណ​បង់ប្រាក់​ជាមុន គឺជា​ប័ណ្ណ​មួយ​ប្រភេទ ដែល​ប្រាក់​ត្រូវបាន​បញ្ចូល​តាមរយៈ​ការដាក់​ប្រាក់ ក្នុងគណ​នីមួយ​ដែល​ភ្ជាប់​ទៅនឹង​ប័ណ្ណ​នោះ ហើយ​ចំនួន​ប្រាក់​នោះ​អាច​ត្រូវបាន​ចំណាយ នៅតាម​ហាង​លក់ទំនិញ​ដែល​ចូលរួម​ជា​សមាជិក។

នៅក្នុង​ករណីខ្លះ ប័ណ្ណ​នេះ​ត្រូវបាន​រៀបចំឡើង សម្រាប់​ប្រើតែ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ប៉ុណ្ណោះ ដូច្នេះហើយ​វា​អាច​មិនមាន​រូបរាង​ជា​រូបវ័ន្ត​នោះទេ។ ជាធម្មតា ការប្រើប្រាស់​ប័ណ្ណ​បង់ប្រាក់​ជាមុន​ទាំងនេះ រួមមាន ប័ណ្ណ​ទូរស័ព្ទ ប័ណ្ណ​អំណោយ និង​ប័ណ្ណ​ធ្វើដំណើរ​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រតិ​ប​តិ្ត​ការ​ប័ណ្ណ​ទូទាត់​សង​ប្រាក់ មានការ​កើនឡើង​ទាំង​ប្រតិបត្តិការ​ជា​ប្រាក់រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក ប៉ុន្តែ​ចំនួន​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាមេរិក មាន​រហូតដល់​ជាង ៧០%។ ចំណែក​ប្រតិបត្តិការ​ដូចជា​ការដាក់​ប្រាក់ និង​ការទូទាត់​តាមរយៈ POS គឺអាច​ធ្វើ​បានតែ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ទោះបីជា​ចំនួន​នៃ​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ ដែល​អាច​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន POS កំពុងតែ​មានការ​កើនឡើង​ក៏ដោយ ក៏​ប័ណ្ណ​ទូទាត់​ត្រូវបាន​ប្រើ​ជា​ចម្បង សម្រាប់​ការដក​សាច់ប្រាក់​ពី​ម៉ាស៊ីន ATM ជាជាង​ការទិញ​ដោយ​ប្រើ​ម៉ាស៊ីន POS។

នៅ​ប្រទេស​កម្ពុជា ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS អាច​ឲ្យ​អ្នក​កាន់​ប័ណ្ណ​ប្រើប្រាស់​សេវា​ដូចជា មើល​សមតុល្យ​ប្រាក់​បញ្ញើ ដក​សាច់ប្រាក់ និង​ទិញ​ទំនិញ។ បច្ចុប្បន្ននេះ នៅ​ពុំទាន់​មាន​ប្រព័ន្ធ Shared Switch សម្រាប់​ប័ណ្ណ​ទូទាត់​ជា​អេឡិចត្រូនិក ថ្នាក់ជាតិ​នៅឡើយ​ទេ។ ប៉ុន្តែ​យើង​មាន ATM Switch អន្តរ​ធនាគារ​មួយ​ដែល​ហៅថា “Easy Cash” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here