ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកស៊ាង ថៃ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Cun Min អគ្គនាយរង នៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដែលបានដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកស្វែងយល់ឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសរវាងក្រសួងពាណិជ្ជកម្មជាមួយខេត្តយូណាន ដោយផ្តោតសំខាន់លើប្រធានបទ ទី១ ការរៀបចំពិព័រណ៍ប្រចាំឆ្នាំនៅទីក្រុងគុនមិញ ខេត្តយូណាន ឆ្នាំ២០២៦។
ទី២. ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងទី៣. វិស័យដែលភាគីចិន ចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជាមាន ៖ កន្លែងសាកថ្មរថយន្តអគ្គិសនី សេវាធានារ៉ាបរង សាលាបណ្ដុះបណ្ដាលវិនិយោគផ្នែក ជួយកិច្ចការពារបរិស្ថាន វិនិយោគផ្នែកសំណង់ស្ពានថ្នល់ និងសេវាមេធាវី៕








