ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉ាល់ ចន្ទតារា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំជំនាញការបច្ចេកទេសអន្តរក្រសួងចង្អៀត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ទៅលើជំពូក ឬមាត្រាមួយចំនួននៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានរៀបចំធ្វើវិសោធនកម្ម ដើម្បីឆ្លើយតបតាមការស្នើសុំពីវិស័យឯកជន និងការវិវឌ្ឍរបស់សង្គម ជាពិសេសធានាថាខ្លឹមសារ ដែលត្រូវធ្វើវិសោធនកម្ម នៃច្បាប់នេះមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចយកប្រើប្រាស់បាន ស្របទៅតាមគតិច្បាប់ មុននឹងបន្តទៅតាមនីតិវិធីតាមយន្ដការទៅទីស្ដីការគណៈរដ្ឋមន្ត្រី៕







