ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្ត្រក្នុងការធានាភាពធន់ នៃវិស័យទេសចរណ៍ប្រឈមនឹងបញ្ហា ដែលកើតមានឡើងពីជម្លោះព្រំដែន កម្ពុជា ថៃ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក ក.ផ.ផ. ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ ក.ផ.ផ. ឆមាសទី១ឆ្នាំ២០២៥ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវផែនការចំពោះមុខ សំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា៕









