មហាសេដ្ឋី​មាន​បំផុត​ទី២ក្នុង​ពិភពលោក Elon Musk ចង់​លក់​ក្រុមហ៊ុន Tesla ឱ្យទៅ​ក្រុមហ៊ុន Apple

ដោយៈ​សុខុម

អន្តរជាតិ: ក្រោយពេល​លោក Elon Musk ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី២ ក្នុង​ពិភពលោក យ៉ាង​ឆាប់រហ័ស​កាលពីពេលថ្មីៗនេះ ស្រាប់តែ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ថា ម្ចាស់​ក្រុមហ៊ុន Tesla រូបនេះ​មានបំណង​ចង់​លក់​ក្រុមហ៊ុន​របស់ខ្លួន ឱ្យទៅ​ក្រុមហ៊ុន Apple ។

ទោះបីជា​គ្មាន​ភ័ស្ដុតាង​បញ្ជាក់ថា វា​ជា​ការពិត​ឬ​យ៉ាងណាក្ដី ក៏​ដំណឹង​ដែលថា ក្រុមហ៊ុន​យក្ស Apple របស់​សហរដ្ឋអាមេរិក គ្រោង​ផលិត​រថយន្ត បាន​បង្ក​ភាព​រំជើបរំជួល​យ៉ាងខ្លាំង។ នេះ​បើ​យោងតាម​គេហទំព័រ gadgetsnow.com ចុះផ្សាយ​កាលពី​ថ្ងៃទី២៣ ធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោង​ចាប់ផ្ដើម​ផលិត​រថយន្ត ដំបូងបង្អស់​របស់ខ្លួន​នៅត្រឹម​ឆ្នាំ២០២៤ ។ ហើយ​ស្របពេល​ជាមួយគ្នានេះ ស្រាប់តែ​លោក Elon Musk អគ្គនាយក​ក្រុមហ៊ុន Tesla បាន​បង្ហើប​ដំណឹង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។

លោក Elon Musk បាន​បង្ហោះ​លើ​គណនី​បណ្ដាញ ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ ដោយ​លើកឡើង​គួរឱ្យភ្ញាក់ផ្អើល​ថា លោក​ធ្លាប់​ពិចារណា​លក់​ក្រុមហ៊ុន Tesla ឱ្យទៅ​ក្រុមហ៊ុន Apple ប៉ុន្តែ​អគ្គនាយក​របស់ Apple គឺ​លោក Tim Cook បាន​បដិសេធ​មិន​ជួបពិភាក្សា​ជាមួយ​លោក​ឡើយ។

លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា “អំឡុងពេល​ដ៏​លំបាក​បំផុត ដែល​យើង​បាន​ជួបប្រទះ​ក្នុង​កម្មវិធី​ផលិត​រថយន្ត​អគ្គិសនី Model 3 ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក Tim Cook ដើម្បី​ពិភាក្សាគ្នា​អំពី​លទ្ធភាព​ក្រុមហ៊ុន Apple ទិញយក​ក្រុមហ៊ុន Tesla (១/១០ នៃ​ទ្រព្យសកម្ម​របស់​យើង) ។ ប៉ុន្តែ​គាត់​បាន​បដិសេធ​មិន​ព្រម​ជួប​នោះទេ” ។

ទោះជា​យ៉ាងណា អគ្គនាយក​ក្រុមហ៊ុន Tesla រូបនេះ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់ ដែល​លោក​ណាត់ជួប​ពិភាក្សា​ជាមួយ​លោក Tim Cook ឡើយ ប៉ុន្តែ​គេ​ជឿថា ប្រហែលជា​អំឡុង​ឆ្នាំ២០១៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here